ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
បទវិភាគ
ហេតុអ្វីមរណភាព Papy ដែលជាជនជាតិបារាំងធ្វើឲ្យខ្មែរមួយចំនួនសម្រក់ទឹកភ្នែក?
26, Sep 2016 ,
10:19 pm
រូបភាព
×
ដោយ:
លីម តុលា
ភ្នំពេញ៖ ក្រុមសិស្ស និស្សិត យុវជន និងអាណាព្យាបាលសិស្សសម្រក់ទឹកភ្នែក និងនាំគ្នាគោរពវិញ្ញាណក្ខន្ធបន្តកន្ទុយគ្នានៅពីមុខសពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ជនជាតិបារាំង ហៅ Papy ដែលជាស្ថាបនិកអង្គការដើម្បីភាពញញឹមនៃកុមារ (PSE)។ លោកបានលាចាកលោកកាលពីថ្ងៃសៅរ៍សប្តាហ៍កន្លងមក។ ក្រុមសិស្ស និស្សិត យុវជន ដែលធ្លាប់បានទទួលការជួយសង្គ្រោះពីលោកតា Papy (ប៉ាពី) បានយំសោកស្ដាយបោកខ្លួន ស្រណោះអាឡោះអាល័យវីរបុរស ដែលបានជួយកុមារនៅតាមគំនរសំរាម រាប់ពាន់នាក់ជាង២០ឆ្នាំមកនេះ។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ បានទទួលមរណភាពដោយរោគាពាធកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ នាវេលាម៉ោង៦ និង៥៨នាទី ក្នុងជន្មាយុ៨២ឆ្នាំ។ សពលោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ត្រូវបានគេបូជានៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១ រសៀល។
លោក គ្រីស្យង់ និងភរិយា Marie-France បានបង្កើតអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) តាំងពីឆ្នាំ១៩៩៥ មក ហើយបានជួយដល់កុមារដែលរស់នៅម្តុំស្ទឹងមានជ័យ ជាយរាជធានីភ្នំពេញ ជាពិសេសនៅលើគំនរសំរាម ជាច្រើនពាន់នាក់ តាមរយៈការផ្តល់ឱកាសសិក្សា ការស្នាក់នៅ អាហារ និងការទំនុកបម្រុងផ្សេងៗ។ សប្បុរសជនទាំងពីរត្រូវបានគេហៅថាតា និងយា(Papy Mami) និងត្រូវបានគេចាត់ទុកថា ជាឪពុកម្តាយទីពីររបស់កុមារកម្ពុជា។
ការបាត់បង់លោក គ្រីស្យង់ មិនសូវបានសារព័ត៌មានក្នុងស្រុកផ្សព្វផ្សាយប៉ុន្មានឡើយ។ ប៉ុន្តែ សម្រាប់កុមារ មាតាបីតា និស្សិត គ្រូបង្រៀននៃអង្គការភាពញញឹមនៃកុមារនៅតំបន់ស្ទឹតមានជ័យ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលមួយចំនួន និងប្រធានអង្គការមួយចំនួននៅក្នុងប្រទេសកម្ពុជាវិញ ពួកគេបានចាត់ទុកលោក គ្រីស្យង់ ជាបុគ្គលឆ្នើម ជាបុគ្គលគំរូសង្គ្រោះជីវិកុមារខ្មែរលើគំនរសំរាម និងកុមារក្រីក្រច្រើនពាន់នាក់ផ្សេងទៀតក្នុងរយៈពេលជាង២០ឆ្នាំកន្លងមកនេះ។ ក្នុងអំឡុងពេលធ្វើពិធីបុណ្យសពរបស់លោក គ្រួសារខ្មែរជាច្រើនបានសម្រក់ទឹកភ្នែក និងមានអ្នកខ្លះយំរហូតដល់សន្លប់ដោយក្តីអាណិតអាសូរលោកតា គ្រីស្យង់ ខ្លាំងពេក។
ហេតុអ្វីការស្លាប់របស់ជនជាតិបារាំងលោក Christian ធ្វើឲ្យក្រុមគ្រួសារខ្មែរមួយចំនួនសម្រក់ទឹកភ្នែក?
ការយំសោកបោកខ្លួនរបស់គ្រួសារខ្មែរមួយចំនួននៅចំពោះមុខសពលោកតា Papy (ប៉ាពី) មិនមែនជារឿងសាមញ្ញឡើយសម្រាប់ពួកគេ។ ទឹកភ្នែករបស់គ្រួសារខ្មែរមួយចំនួននោះ គឺជាទឹកភ្នែកបង្ហាញពីក្តីនឹកអាឡោះអាល័យ បង្ហាញការសោកសៅ បង្ហាញក្តីស្រឡាញ់ និងបង្ហាញក្តីគោរព។ល។ ទឹកភ្នែកបានហូរធ្លាក់ចុះមកដោយមិនដឹងខ្លួនដោយសារតែលោកតា គ្រីស្យង់ បានធ្វើពលិកម្មកម្លាំងកាយ កម្លាំងចិត្ត និងកម្លាំងបញ្ញាដើម្បីជួយកុមាររើសសំរាមខ្មែរឲ្យចាកចេញពីរណ្តៅអវិជ្ជា និងឲ្យចាកចេញពីរណ្តៅនៃភាពក្រីក្រ។
លទ្ធផលជាក់ស្តែងបានបង្ហាញថា លោក គ្រីស្យង់ ក្នុងនាមស្ថាបនិកអង្គការនៃភាពញញឹមនៃកុមារ បានបណ្តុះបណ្តាលកុមារនៅលើគំនរសំរាមស្ទឹងមានជ័យជិតរាប់ម៉ឺននាក់រួចហើយ។ ការបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងអង្គការនោះ ជារួមមាន ការសិក្សាចំណេះដឹងទូទៅ បន្ទាប់មក ការសិក្សាជំនាញ ដូចជា ជំនាញកាត់សក់ ជំនាញរដ្ឋបាល ជំនាញគណនេយ្យ ជំនាញមគ្គុទេសក៍ ជំនាញគ្រង់គ្រង ជំនាញបដិសណ្ឋារកិច្ច ជំនាញថតកុន…
ក្នុងរយៈពេល២១ឆ្នាំកន្លងមកនេះ កុមារលើគំនរសំរាមជាច្រើននាក់ដែលធ្លាប់ក្រីក្រ បានក្លាយទៅជាធនធានមនុស្សដ៏ពូកែនៅក្នុងស្ថាប័នរដ្ឋ និងឯកជននៅក្នុងប្រទេសកម្ពុជា។ កុមារមួយចំនួនធំដែលធ្លាប់តែរើសសំរាម បានក្លាយទៅជាថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ជាតិ និងអន្តរជាតិ។ កុមារខ្លះ បានក្លាយទៅជាអ្នកមានធនធាន និងមានមុខមានមាត់យ៉ាងខ្លាំងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ។ សម្រាប់កុមាររើសសំរាម និងសម្រាប់កុមារដែលធ្លាប់ក្រីក្រហើយជួយសង្គ្រោះដោយលោក គី ស្យង់, លោក គ្រីស្យង់ គឺជាវីរបុរសមនុស្សធម៌របស់ពួកគេ។ អ្នកខ្លះ ហៅលោក គ្រីស្យង់ ថា ជា«តា»របស់កុមាររើសសំរាម និងកុមារក្រីក្រ។ អ្នកខ្លះទៀតចាត់ទុកលោកតា ជាបីតាទីពីររបស់ពួកគេ។
លើពីនេះទៅទៀត អ្វីដែលគ្រួសារខ្មែរមួយចំនួនសម្រក់ទឹកភ្នែកទាំងមិនអស់ចិត្តនោះ គឺនៅត្រង់ថា លោកតា គ្រីស្យង់ គឺជាជនជាតិបារាំងសោះ តែលោកតា មានទឹកចិត្តសប្បុរសធម៌ ទឹកចិត្តជ្រះថ្លា ទឹកចិត្តសណ្តោស ទឹកចិត្តបុណ្យ…ជួយសង្គ្រោះជីវិតកុមារក្រីក្ររើសសំរាមខ្មែរឲ្យចាកចេញពីរណ្តៅអវិជ្ជា និងចេញពីរណ្តៅនៃភាពក្រីក្រ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
Papy mamie
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
14 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម