បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
កម្ពុជានាំចូលស្លឹកគ្រៃ និងក្រូចឆ្មារសរុបជាង៦០តោនពីវៀតណាម ក្នុងមួយថ្ងៃ
× ទោះបីកម្ពុជា ត្រូវបានគេប្រសិទ្ធនាមឲ្យ ថា «ប្រទេសកសិកម្ម» ក៏ពិតមែន ប៉ុន្តែ ផលិតផលកសិកម្មរបស់ប្រទេសជិតខាង បានវាយលុកទីផ្សារកម្ពុជាយ៉ាងគគ្រឹកគគ្រេង។ ការស្រាវជ្រាវរបស់សេដាក រកឃើញថា ក្នុងមួយថ្ងៃ កម្ពុជាបាននាំចូលស្លឹកគ្រៃ៥០តោន និងក្រូចឆ្មារយ៉ាងតិច១០តោន ពីប្រទេសវៀតណាម។ លោក សម វិទូ ប្រធានអង្គការសេដាក បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងមួយឆ្នាំៗ កម្ពុជានាំចូលបន្លែប្រមាណ៨០ភាគរយ ខណៈកម្ពុជាអាចផលិតបានប្រមាណតែ២០ភាគរយប៉ុណ្ណោះ។
លោក សម វិទូ បានពន្យល់ថា មានមូលហេតុមួយចំនួន ដែលធ្វើឲ្យកសិករខ្មែរ មិនអាចផលិតផលិតផលកសិកម្មដោយខ្លួនឯងបាន ដូចជា៖ កសិករមិនទាន់ទទួលបានបច្ចេកទេសនៃការដាំដុះគ្រប់គ្រាន់ កង្វះខាតប្រព័ន្ធធារាស្ត្រ កង្វះការផ្សព្វផ្សាយ និងគ្មានផែនការច្បាស់លាស់ក្នុងការផលិតជាដើម។
ការថ្លែងរបស់ លោក សម វិទូ គឺធ្វើឡើងនៅក្នុង ទិវាស្រែ ស្តីពី៖«ការជំរុញការធ្វើស្រែតាមបែបប្រពលវប្បកម្ម ស្រូវតាមគោលការណ៍ធម្មជាតិ» ដែលរៀបចំដោយ មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា(សេដាក) នៅស្រុកត្រាំកក់ ខេត្តតាកែវ កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ កន្លងទៅ។
សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាង លោក រ៉ឹម ភារី អ្នកយកព័ត៌មានរបស់សារព័ត៌មានថ្មីៗ ជាមួយ លោក សម វិទូ ប្រធានអង្គការសេដាក ដូចតទៅ៖
© រក្សាសិទ្ធិដោយ thmeythmey.com