ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរ​ខាងស្តាំ​បំផុត​អាច​បត់​ស្តាំ​បាន ទោះ​ភ្លើង​ចរាច​រណ៍​ពណ៌​ក្រហម​
13, Jan 2017 , 4:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ភ្លើង​សញ្ញា​ចរាចរណ៍ (​ភ្លើងស្តុប​) មាន ៣​ពណ៌ គឺ​ពណ៌​លឿង​ឲ្យ​ប្រុងប្រយ័ត្ន​, បៃតង​ឲ្យ​ចេញដំណើរ និង​ក្រហម​ឲ្យ​ឈប់​។ នេះ​បើតាម​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​។ ប៉ុន្តែ អ្នកបើកបរ​ខាងស្តាំ​បំផុត​អាច​បត់​ស្តាំ​បាន ទោះ​ភ្លើង​ចរាច​ណ៍​ពណ៌​ក្រហម ករណី​គ្មាន​ឧបសគ្គ​។​


​មាត្រា ១១ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក បាន​ចែងថា ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញ​ពន្លឺ​ពណ៌​លឿង ជា​សញ្ញា​ឲ្យ​ប្រុងប្រយ័ត្ន​ត្រៀម​ឈប់​។ រីឯ ពន្លឺ​ពណ៌​បៃតង ជា​សញ្ញា​អនុញ្ញាត​ឲ្យ​យាន ជំនិះ​ចេញដំណើរ និង​ពន្លឺ​ពណ៌​ក្រហម​ជា​សញ្ញា​ឃាត់​ឲ្យ​ឈប់​។​
 
​ភ្លើង​សញ្ញា​ចរាចរណ៍​បញ្ចេញ​ពន្លឺ​ក្រហម គឺជា​សញ្ញា​ឃាត់​ឲ្យ​ឈប់ អ្នកបើកបរ​ត្រូវ​ឈប់​នៅមុខ​ខ្សែបន្ទាត់​គំនូស​ជាប់​ពណ៌​សកាត់​ទទឹង​ទ្រូងផ្លូវ ឬ​មុខ​គំនូស សម្រាប់​ថ្មើរជើង​ឆ្លងកាត់​។ នេះ​បើតាម​មាត្រា ១១ ។​
 
​ប៉ុន្តែ​មាត្រា​ដដែល​បន្ត​ចែង​បញ្ជាក់ថា បើ​គ្មាន​ឧបសគ្គ​នៅខាងមុខ យានជំនិះ​ខាងស្តាំ​បំផុត​អាច បត់​ស្តាំ​បាន​ដោយ​ប្រុងប្រយ័ត្ន លើក​លែងមាន​ភ្លើង​សញ្ញា​ព្រួញ​ក្រហម​ហាម​បត់​ស្តាំ​៕ 

Tag:
 ភ្លើង​សញ្ញា​
  ចរាចរ
© រក្សាសិទ្ធិដោយ thmeythmey.com