ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អន្តរជាតិ
អូបាម៉ា ប្រាប់ឲ្យសន្តិសុខប្រុងជើងការខ្ពស់ក្នុងថ្ងៃស្បថចូលកាន់តំណែងរបស់ ដូណាល់ ត្រាំ
18, Jan 2017 ,
7:59 pm
រូបភាព
×
ដោយ:
ថ្មីៗ
នៅសល់២ថ្ងៃ ទៀតប៉ុណ្ណោះ ពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីអាមេរិកទី ៤៥ លោក ដូណាល់ ត្រាំ មកដល់។ គេឃើញមានការរៀបចំតុបតែងយ៉ាងមមាញឹកបំផុតនៅវិមាន Capitol ដើម្បីត្រៀមស្វាគមន៍ពិធីជាប្រវត្តិសាស្ត្រនេះ។ លោក បារ៉ាក់ អូបាម៉ា បានប្រាប់ឲ្យបណ្តាក្រុមសន្តិសុខរក្សាការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងថ្ងៃស្បថចូលកាន់តំណែង របស់លោក ដូណាល់ ត្រាំនេះ។
ប្រធានាធិបតីទី ៤៥ អាមេរិកនឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃសុក្រទី ២០មករានេះ។ គេឃើញមានការរៀបចំតុបតែងលម្អវិមាន Capitol និងមានការរៀបចំរឹតបន្តឹងសន្តិសុខត្រៀមស្វាគមន៍ពិធីស្បថចូលកាន់តំណែងនេះដែរ។
ក្នុងពេលជួបជាមួយក្រុមមន្ត្រីប្រឆាំងភេរវកម្មនិងមន្ត្រីការពារសន្តិសុខផ្ទៃក្នុងនាថ្ងៃអង្គារទី ១៧មករា ប្រធានាធិបតីចប់អាណត្តិលោក បារ៉ាក់ អូបាម៉ា បានបញ្ជានិងផ្តាំផ្ញើដល់ក្រុមសន្តិសុខ ទាំងនោះប្រុងជើងការឲ្យបានខ្ពស់ដើម្បីការពារសុវត្ថិភាពនិងសន្តិសុខនៅថ្ងៃ២០មករានេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សេតវិមានអាមេរិក មន្ត្រីសន្តិសុខបារម្ភថា ក្រុមភេរវជនជ្រុលនិយមនឹងឆ្លៀតឱកាសវាយប្រហារនិងបង្កបញ្ហានានានៅថ្ងៃ ២០មករា នោះ។
យោងតាមទីភ្នាក់ងារព័ត៌មាន Xinhua កងកម្លាំងសន្តិសុខប្រហែល ២៨០០០ នាក់នឹងត្រូវពង្រាយនៅក្រុងវ៉ាស៊ីនតោនដើម្បីការពារសន្តិសុខ និងសុវត្ថិភាពថ្ងៃស្បថចូលកាន់តំណែងនេះ។
ដោយឡែក បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក បារ៉ាក់ អូបាម៉ា បានឆ្លៀតឱកាសក្នុងជំនួបជាមួយមន្ត្រីសន្តិសុខរៀបរាប់ដោយសង្ខេបពីស្ថានភាពប្រតិបត្តិការប្រឆាំងភេរវកម្មនៅស៊ីរីនិងអ៊ីរ៉ាក់ដែរ។ លោកបានសង្កត់ធ្ងន់ថា ការដឹកនាំសម្ព័ន្ធអន្តរជាតិរបស់អាមេរិកប្រឆាំងភេរវកម្មកំពុងស្ថិតនៅលើផ្លូវត្រូវ និងឈានទៅរកជ័យជម្នះលើក្រុមភេរវជននេះនៅពេលអនាគតដ៏ខ្លីខាងមុខ។
ខាងក្រោមនេះជារូបភាពនៃការរៀបចំតុបតែងលម្អនៅ វិមាន Capitol មុនការមកដល់នៃពិធីស្បថចូលកាន់តំណែង៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ដូណាល់ ត្រាំ
បារ៉ាក់ អូបាម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
6 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
4 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម