ជាតិ
កម្ពុជា-ជប៉ុន បង្កើត HOT LINE ទំនាក់ទំនងគ្នា ដើម្បីធានាសុវត្ថិភាពដល់ជនជាតិជប៉ុននៅកម្ពុជា
× ភ្នំពេញ៖ កម្ពុជា-ជប៉ុន បានឯកភាពគ្នាបង្កើតប្រព័ន្ធ HOT LINE និងមន្ត្រីទំនាក់ទំនងមួយដើម្បីសហកាជាមួយគ្នា ក្នុងការផ្លាស់ប្តូរព័ត៌មានទាន់ពេលវេលា ធ្វើយ៉ាងការពារសុវត្ថិភាព សន្តិសុខ ដល់ជនជាតិជប៉ុន ដែលរស់នៅកម្ពុជា។ អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានជួបពិភាក្សាគ្នាជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី១៨ មករា។
អគ្គស្នងការនគរបាលជាតិ លោក នេត សាវឿន បានប្តេជ្ញាទប់ស្កាត់នូវអំពើភេរវកម្ម តាមរយៈការផ្លាស់ប្តូរព័ត៌មានយ៉ាងជិតស្និទ្ធ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋជប៉ុន ទាំងថ្នាក់ដឹកនាំ អ្នកវិនិយោគ និងភ្ញៀវទេសចរណ៍។ កម្ពុជាតែងតែយកប្រទេសជប៉ុនធ្វើជាគំរូ ក្នុងការអនុវត្តការងារ គ្រប់គ្រងចរាចរណ៍ បរិស្ថាន សន្តិសុខ ។ នេះជាការលើកឡើងរបស់លោក នេត សាវឿន។
ជាការឆ្លើយតបឯកអគ្គរាជទូតជប៉ុន បានលើកឡើងថា ភ្ញៀវទេសចរណ៍ អ្នកវិនិយោគ និងប្រតិភូជាន់ខ្ពស់របស់ប្រទេសជប៉ុន ធ្វើដំណើរមកកម្ពុជាជាបន្តបន្ទាប់ ក្រោយពីប្រទេសទាំងពីរបានដាក់ដំណើការជើងហោះហើរត្រង់។ លោក បន្ថែមថា ដោយសារតែជនជាតិជប៉ុនមកកម្ពុជាច្រើននេះ ទើបតម្រូវឲ្យមានការសហការយ៉ាងជិតសិទ្ធក្នុងការការពារ និងផ្លាស់ប្តូរព័ត៌មាន ដើម្បីរក្សាសន្តិសុខ និងសុវត្ថិភាពដល់ជនជាតិជប៉ុន។ ឯកអគ្គរាជទូតជប៉ុន សន្យាថានឹងផ្ដល់សម្ភារៈនិងជំនួយបច្ចេកទេសបន្ថែមដល់នគរបាលកម្ពុជាផងដែរ៕
Tag:
កម្ពុជា
ជប៉ុន
Hotline
© រក្សាសិទ្ធិដោយ thmeythmey.com