បទសម្ភាសន៍
សង្គមអន្តរជាតិ
អន្តរជាតិ
ចិនដាំដើមត្នោតលម្អតាមទីក្រុងនៅហៃណាន រូបភាព៖ រឿន ភារុន
× ហៃណាន, ចិន៖ អាជ្ញាធរខេត្តហៃណាន (Hainan) បានដាំរុក្ខាច្រើនអនេករៀងជាជួរហូរហែអមតាមចញ្ចើមផ្លូវសាធារណៈ ក្នុងក៏មានដើមត្នោតដែលជាអត្តសាញ្ញាណមួយរបស់ខ្មែរដែរ។ តាមបណ្តោយវិថីខ្វែងខ្វាត់នានាលើដែនកោះដែលមានទំហំជាង ៣ម៉ឺនគីឡូម៉ែត្រក្រឡាដែលមានពលរដ្ឋរស់នៅជាង ៩លាននាក់ស្ថិតនៅខាងត្បូងប្រទេសចិននេះ ត្រូវបានហ៊ុមព័ទ្ធជុំជិតដោយសួនច្បារ ដើមរុក្ខាត្រឈឹងត្រឈៃគួរឲ្យគយគន់។ ខាងក្រោមនេះជាទិដ្ឋភាពដើមត្នោត និងសួនច្បារមួយចំនួននៅក្នុងខេត្តហៃណាន សូមទស្សនាដូចតទៅ៖
Tag:
ចិន
ដើមត្នោត
ហៃណាន
© រក្សាសិទ្ធិដោយ thmeythmey.com