កីឡាជាតិ
ជាតិ
ព្រៃវែង, សៀមរាបបង្ហាញភាពខ្លាំងក្នុងថ្ងៃបើកឆាកពានរង្វាន់សម្តេច ហ៊ុន សែន
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ (Hun Sen Cup 2017) បានចាប់ផ្តើមដំណើរការហើយកាលពីរសៀលថ្ងៃទី១៨ ខែមករា ម្សិលមិញ។ ការប្រកួតដែលធ្វើឡើងនៅលើទីលាន៤ផ្សេងគ្នាក្នុងនោះក្រុមបាល់ទាត់របស់ខេត្តព្រៃវែង និងសៀមរាប ហាក់ដូចបានបង្ហាញភាពខ្លាំងក្នុងថ្ងៃបើកឆាក។
ក្នុងជំនួបវគ្គជម្រុះបឋមតាមពូលនៃពានរង្វាន់សម្តេច ហ៊ុន សែន ប្រចាំឆ្នាំ២០១៧ កាលពីម្សិលមិញ ក្រុមម្ចាស់ផ្ទះព្រៃវែងដែលស្ថិតនៅក្នុងពូល B ទទួលបាន៣ពិន្ទុក្នុងថ្ងៃបើកឆាក បន្ទាប់ពីយកឈ្នះខេត្តកណ្តាល ៧-៣ នៅលើទឹកដីរបស់ខ្លួន។ ចំណែកខេត្តសៀមរាបដែលឈរក្នុងពូល C ក៏ទទួលបាន៣ពិន្ទុផងដែរ ក្រោយយកឈ្នះខេត្តព្រះវិហារ ៣-១ នៅលើទឹកដីរបស់ខ្លួនដូចគ្នា។
ពូល C ដដែលក្រុមម្ចាស់ផ្ទះខេត្តកំពង់ធំបានរងការខកចិត្តក្នុងថ្ងៃបើកឆាក ក្រោយក្រុមនេះរងបរាជ័យ ១-០ ក្រោមថ្វីជើងរបស់ខេត្តឧត្តរមានជ័យ ធ្វើឲ្យក្រុមភ្ញៀវឧត្តរមានជ័យទទួលបាន៣ពិន្ទុនៅលើទឹកដីរបស់ខ្លួន។ ជាមួយគ្នានេះ ខេត្តកំពង់ឆ្នាំង និងខេត្តប៉ៃលិនដែលស្ថិតនៅក្នុងពូល D បានត្រឹមចែកគ្នាម្នាក់មួយពិន្ទុក្រោយចប់ការប្រកួតរក្សាលទ្ធផលស្មើ ០-០៕
លទ្ធផលពានរង្វាន់សម្តេច ហ៊ុន សែន ថ្ងៃទី១៨ ខែមករា
- ពូល B៖ ខេត្តព្រៃវែង ៧-៣ ខេត្តកណ្តាល នៅកីឡដ្ឋានខេត្តព្រៃវែង
- ពូល C៖ ខេត្តកំពង់ធំ ០-១ ខេត្តឧត្តរមានជ័យ នៅកីឡដ្ឋានខេត្តកំពង់ធំ
- ពូល C៖ ខេត្តសៀមរាប ៣-១ ខេត្តព្រះវិហារ នៅកីឡដ្ឋានខេត្តសៀមរាប
- ពូល D៖ ខេត្តកំពង់ឆ្នាំង ០-០ ខេត្តប៉ៃលិន នៅកីឡដ្ឋានខេត្តកំពង់ឆ្នាំង
Tag:
បាល់ទាត់
Hun Sen Cup 2017
សៀមរាប
ព្រៃវែង
© រក្សាសិទ្ធិដោយ thmeythmey.com