ជាតិ
សមត្ថកិច្ច​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៦២នាក់ និង​ត្រៀម​បណ្តេញ​ចេញពី​កម្ពុជា​
19, Jan 2017 , 8:19 pm        
រូបភាព
​ជនជាតិ​វៀតណាម​ចំនួន​ ៦២នាក់ (​ស្រី​១​នាក់​)​ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន នៅ​ខេត្ត​ម​ណ្ឌ​គិរី កាលពី​យប់​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៧​។ នេះ​បើតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​អគ្គស្ន​ង​ការ​នគរបាលជាតិ​។



​ការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ជនជាតិ​វៀតណាម​ទាំង​៦២​នាក់​នោះ មានតែ​៣​នាក់​ប៉ុណ្ណោះ​ដែលមានលិខិតឆ្លងដែន​។ ពួកគេ ចូលមករស់នៅក្នុងប្រទេសកម្ពុជា ហើយធ្វើជា​កម្មករ​នៅ​ការដ្ឋាន​រ៉ែ​មួយ ដែល​ស្ថិតក្នុង​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

​ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច ក៏បាន​បញ្ជូន​ជាតិ​វៀតណាម​ខាងលើ ទៅកាន់ច្រកទ្វា​អន្តជាតិ​ឡា​ប៉ា​ខេ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។   បច្ចុប្បន្ន សមត្ថកិច្ច​កំពុងតែ​បំពេញ​និតិ​វិធី ដើម្បី​រៀបចំ​បញ្ជូន​ពួកគេ ទៅកាន់​ប្រទេស​វៀតណាម​វិញ​។ នេះ​បើតាម​ប្រភពខាងលើ ​ដដែល​។

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦ ជនជាតិ​វៀតណាម​ចំនួន ២៥៧០ នាក់ ដែល​មក​រស់នៅ​ក្នុងប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ ត្រូវបាន​បណ្តេញចេញ ទៅ​ស្រុកកំណើត​វិញ​។ នេះ​បើតាម​របាយការណ៍​រប​ស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​ក្រសួងមហាផ្ទៃ​។ កាលពី​ឆ្នាំ​២០១៥ កម្ពុជា បាន​ឃាត់ខ្លួន និង​បណ្តេញ​ជនបរទេស​ខុសច្បាប់​ចំនួន ៦៩៧៨ នាក់ ដែលមាន​៤៩​សញ្ញា​ត​។ ក្នុងនោះ ជនជាតិ​វៀតណាម មាន​ចំនួន ៦២៦៥​នាក់​៕




Tag:
 វៀតណាមខុសច្បាប់
© រក្សាសិទ្ធិដោយ thmeythmey.com