ជាតិ
សហជីពនៅក្រុងប៉ោយប៉ែត ស្នើឱ្យមន្ទីរពេទ្យភ្ជាប់សេវា ប.ស.ស បន្ថែមការយកចិត្តទុកដាក់ជាមួយកម្មករ
04, Jun 2023 , 9:59 am        
រូបភាព
អ្នកស្រី កែវ ចាន់នេត លេខាក្នុងសហជីពការពារសិទ្ធិកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបដោយ គិត បុប្ផា
អ្នកស្រី កែវ ចាន់នេត លេខាក្នុងសហជីពការពារសិទ្ធិកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ រូបដោយ គិត បុប្ផា
ភ្នំពេញ៖ អ្នកស្រី កែវ ចាន់នេត លេខាក្នុងសហជីពការពារសិទ្ធិកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេសអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្នើឱ្យមន្ទីរពេទ្យ ដែលបានសហការជាមួយ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស) យកចិត្តទុកដាក់ដល់កម្មករ ដើម្បីជួយកាត់បន្ថយភាពក្រីក្រក្នុងសង្គម។



ការស្នើសុំនេះ គឺដោយសារអ្នកស្រី កត់សម្គាល់ក្រុមគ្រូពេទ្យមួយចំនួន ហាក់ពុំសូវយកចិត្តទុកដាក់លើកម្មករ ដែលប្រើប្រាស់ប័ណ្ណ ប.ស.ស សម្រាប់ពិនិត្យសុខភាព។ ជាមួយគ្នាដែរ អ្នកស្រី ស្នើឱ្យកម្មករចូលរួមរៀនវគ្គបណ្ដុះបណ្ដាលស្ដីពី ប.ស.ស ឱ្យបានច្រើន ដើម្បីយល់ដឹងកាន់តែច្បាស់ពី ការទទួលបានអត្ថប្រយោជន៍។ 
 
សូមអញ្ជើញទស្សនាកិច្ចសម្ភាសរវាង កញ្ញា ឡាយ សុភាវតី អ្នកសារព័ត៌មានថ្មីៗ ជាមួយនឹង អ្នកស្រី កែវ ចាន់នេត លេខាក្នុងសហជីពការពារសិទ្ធិកម្មករ៖ 
  

Tag:
 កម្មករ
  ប.ស.ស
© រក្សាសិទ្ធិដោយ thmeythmey.com