ពីនេះ ពីនោះ
តើនរណាជាអ្នកកំណត់ថា ១ឆ្នាំ មាន៣៦៥ថ្ងៃ?
× ភ្នំពេញ៖ មួយឆ្នាំ មាន៣៦៥ថ្ងៃ ត្រូវបានកំណត់ដោយទស្សនវិទូជនជាតិក្រិច ឈ្មោះថា តាលែស( Thales)។ លោក តាលែស កើតនៅក្នុងឆ្នាំ៦២៤ ដល់ឆ្នាំ៥៤៧ មុនគ្រឹស្តសករាជ។ លោកជាទស្សនវិទូ គណិតវិទូ និងជាតារាវិទូដំបូងគេ។
ទ្រឹស្តីបទតាលែស នៅក្នុងគណិតវិទ្យានៅតែមានតម្លៃរហូតមកដល់បច្ចុប្បន្ននេះ។ ក្រៅពីបង្កើតទ្រឹស្តីគណិតវិទ្យា លោកបានបង្កើតបាតុភូតវិទ្យា ស្ពាន ផ្លូវ ថ្នល់ និងអាវុធផងដែរ។ លើសពីនេះ លោកក៏បានបង្កើតនាឡិកាដើរដោយចំហាយទឹកដំបូងគេទៀតផង។ ក្រៅពីនេះ លោកបានពន្យល់ពីបាតុភូតសូរ្យគ្រាសយ៉ាងត្រឹមត្រូវ ដោយបានកំណត់ច្បាស់ថា ១ឆ្នាំ មាន៣៦៥ថ្ងៃ៕
ប្រភព៖ «ប្រវត្តិទស្សនវិជ្ជាបស្ចឹមប្រទេស» រៀបរៀងដោយ បណ្ឌិត ឆយ យីហ៊ាង
© រក្សាសិទ្ធិដោយ thmeythmey.com