ជាតិ
បទវិភាគ
​សម្តេច​សង្ឃ ជួន ណាត​៖ ការដែល​គេ​មកសុំ​សន្លឹកឆ្នោត​ពី​យើង គេ​លុតជង្គង់​ដល់​ធរណី ព្រោះ...
22, Jul 2018 , 11:19 am        
រូបភាព
ដោយ: ថ្មីៗ
 ​សារព័ត៌មាន​ថ្មីៗ សូម​លើកយក​ទស្សនៈ​របស់​ស​ម្តេច​ព្រះសង្ឃរាជ ជួន ណា​ត ​ចំនួន ៤ ឃ្លា​សំខាន់ៗ​យកមក​ចុះផ្សាយ​ដូចខាងក្រោម​៖



​ទី ១ ការដែល​គេ​មកសុំ​សន្លឹកឆ្នោត​ពី​យើង គេ​លុតជង្គង់​ដល់​ធរណី ព្រោះតែ​គេ​ចង់ស៊ី​ថ្លើម​យើង ហើយ​ដល់​គេ​បាន​សន្លឹកឆ្នោត​ហើយ​គេ​ដាក់​ធរណី​ចោល​លែង​មក​ក្បែរ​យើង​ទៀត តើ​យើង​ត្រូវធ្វើ​ដូចម្តេច ដើម្បី​ឲ្យ​បាន​ដូច​បំណង​?
 
​ទី ២ ការជ្រើសរើស​តំណាង​យើង​ពិបាក​ជាង​ការ​រើស​កូនប្រសា​បី​ភាគ មិន​ដូច​អ្នក​ល្ងង់​ពោលថា បោះ​ឲ្យ​អ្នកណា​ដូច​នរណា​នោះទេ ព្រោះថា អាយុជីវិត​នៃ​ប្រទេសជាតិ ត្រូវ​ផ្ញើ​ទៅលើ​អ្នកតំណាង​របស់​យើង​ផង​មួយផ្នែកធំ មិនគួរ​យើង​យក​សំបក​គ្រំ​មក​ទះ​លេង​នោះទេ​។​
 
​ទី ៣ មនុស្ស​មិនត្រូវ​អួតថា គ្មាន​នរណា​បោក​ខ្លួន​បាន​មួយជីវិត​ទេ តែ​ត្រូវ​គិត​កុំ​ឲ្យ​គេ​បោក​ច្រើនដង​ពេក​។​
 
​ទី ៤ ការដែល​គេ​ឲ្យ​យើង​ស៊ី មក​តែ​គេ​ចង់ស៊ី​ពី​យើង​។ 
 
​ដកស្រង់​ពី​សៀវភៅ ទស្សនៈ​សម្តេចព្រះសង្ឃរាជ​ជួន​ណាត ដែល​រៀបរៀង​ដោយ​លោក គង់ សម្ភារ នៅ​ឆ្នាំ ១៩៧០​។​
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com