ពីនេះ ពីនោះ
ខុង​ជឺ​៖ ទស្សនៈ​សំខាន់​ស្ដីអំពី អំពើ​របស់​មនុស្ស
08, Sep 2018 , 10:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មនុស្ស​តែងតែ​ធ្វើអំពើ​ជាប្រចាំ​ថ្ងៃ អំពើ​ខ្លះ​ធ្វើឡើង​ក្នុង​គោលដៅ​ទទួលបាន​ផល អំពើ​ខ្លះ​មិន​ប្រាថ្នា​អ្វី​នោះទេ​។ តាមរយៈ​អំពើ​ទាំងនោះ​ទស្សនវិទូ​ចិន លោក ខុង ជឺ បានលើកឡើង​ជា​ទស្សនៈ​អប់រំ ឆ្លើយតប​ទៅនឹង​អំពើ​របស់​មនុស្ស​ឲ្យ​បាន​យល់ដឹង និង​យកទៅ​ប្រតិបត្តិ​ក្នុង​ជីវិត​ជាក់ស្ដែង​។ ទស្សនៈ​សំខាន់ៗ​ទាំងនោះ​រួមមាន​៖


 
១/. ធ្វើ​គុណ​ទៅហើយ បើ​គេ​តប​មកវិញ​ចាត់ទុក​ដូចជា​ពុំបាន​ធ្វើ​គុណ​
២/.​ធ្វើ​គុណ​ទៅហើយ បើ​បាន​ផល​អាក្រក់​មកវិញ ត្រូវ​ទទួល​ការពិសោធន៍​ដោយ​ដៃ​ពីរ​
៣/.​អំពើ​ណា​ដែល​អ្នក​មិន​ចង់​ឲ្យ​គេ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នក​កុំ​ធ្វើអំពើ​នោះ​ទៅលើ​អ្នកដទៃ​
៤/. អំពើ​ណា​ដែល​អ្នក​ស្រឡាញ់​ចង់បាន និង​ចង់​ឲ្យ​អ្នកដទៃ​ធ្វើ​មកលើ​រូបអ្នក ចូរ​អ្នក​ធ្វើអំពើ​នោះ​ទៅ​អ្នកដទៃ​ជាមុនសិន​
៥/.​អំពើ​ណា​ដែល​ធ្វើ​ទៅហើយ​បានទទួល​ផល​ដល់​ខ្លួនឯង​ហើយ បាន​ទុក​ដល់​អ្នកដទៃ សូម​ជៀសវាង​កុំ​ធ្វើអំពើ​នោះ​ជាដាច់ខាត​
៦/. បើ​ជួយ​អ្នកដទៃ​ហើយ បែរជា​ត្រឡប់មក​ទទួល​ទុក្ខទោស​ទៅវិញ ចូល​រត់គេច​ឲ្យ​ផុតពី​ទុក្ខទោស​នោះ​ឲ្យ​បាន​មុន​ទុក្ខទោស​នោះមក​ដល់​។​
៧/. បើ​ធ្វើ​គុណប្រយោជន៍​ហើយ សូមកុំ​រំលឹក​គុណ​ទាំងនោះ​នៅ​ចំពោះមុខ​គេ​ឲ្យ​សោះ​បើ​មិន​យ៉ាង​ដូច្នេះ​ទេ គុណ​ប៉ុន​ភ្នំ នឹងត្រូវ​រលាយ​
៨/. ត្រូវ​ទុក​ឲ្យ​អ្នកដទៃ​និយាយ​ពី​គុណប្រយោជន៍​របស់​អ្នក​វិញ​ទើប​ប្រសើរ​ជាង​
៩/. អ្វីដែល​អ្នក​មិន​សប្បាយចិត្ត​ចំពោះ​អ្នកធំ​ធ្វើ​មកលើ​រូបអ្នក ចូល​អ្នក​កុំ​យក​វា​ទៅ​អនុវត្តន៍​លើ​មនុស្ស​ក្រោមបង្គាប់​អ្នក​។​
 
​ដកស្រង់​ពី​៖ ប្រវត្តិ​ទស្សនវិជ្ជា​នយោបាយ​, រៀបរៀង​ដោយ​លោកគ្រូ ជេ​ត ហុ​ល​
 

© រក្សាសិទ្ធិដោយ thmeythmey.com