ពីនេះ ពីនោះ
«​អត់ធន់ ភ្ញាក់រឭក ស្ទុះស្ទា​» ជា​គន្លឹះ​នៃ​ការអភិវឌ្ឍ​ខ្លួន​
08, Sep 2018 , 11:39 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​មនុស្ស​ឧស្សាហ៍​ព្យាយាម និង​ជោគជ័យ​នៅក្នុង​ជីវិត ត្រូវតែ​ជាម​នុស្ស​ដែល​ចេះ​អត់ធន់ ចេះ​ភ្ញាក់រឭក និង​ស្ទុះស្ទា​។​



​ការ​អត់ធន់ គឺ​ត្រូវមាន​ស្មារតី​អំណត់​អត់ធន់​ឲ្យ​បាន​ខ្លាំង​បំផុត​ក្នុង​ការធ្វើ​កិច្ចការ និង​រាល់​ការមើល​ងាយ​ដោយ​ការវាយប្រហារ​ពី​នរណាម្នាក់ ឬ​ក្រុម​ណាមួយ​។ ហើយ ការ​ភ្ញាក់រឭក គឺ​ត្រូវមាន​ភាពឈ្លាសវៃ​ក្នុង​កិច្ចការងារ និង​កាតព្វកិច្ច​របស់ខ្លួន ដោយ​មានការ​ដាសតឿន​ក្រើន​រឭក​ស្មារតី រាស់​សកម្មភាព និង​កិច្ច​ការដែល​ខ្លួន​ត្រូវបំពេញ​។ រីឯ ការ​ស្ទុះស្ទា គឺ​ត្រូវតែ​ព្យាយាម និង​ស្វះស្វែង​ខំ​បំពេញ​កិច្ចការ ប្រកបដោយ​ការយកចិត្តទុកដាក់​ខ្ពស់បំផុត​។

​ប្រសិនបើ អ្នក​អាច​ជម្នះ​នឹង​បញ្ហា​ទាំង​៣​នេះ​បាន នោះ​អ្នកនឹង​ក្លាយជា​មនុស្ស​ល្អ​បំផុត ដែល​អាច​កែប្រែ គ្រប់គ្រង និង​ដឹកនាំ​ជីវិត​របស់ខ្លួន​បាន​៕


© រក្សាសិទ្ធិដោយ thmeythmey.com