ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព៖ ដំឡូងឈ្វា អាចជួយ​ឲ្យ​គេង​លក់​ស្រួល​
23, May 2018 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​កំពុងតែ​ជួប​បញ្ហា​នៃ​ការ​គេង​មែន​ទេ​? កុំ​បារម្ភ​អី​។ លើ​លោក​នេះ មាន​អ្នក​ដែល​ពិបាក​គេង​លក់​ច្រើនណាស់​។ ទោះបីជា​យ៉ាងណាក៏ដោយ កាលណា​មនុស្ស​យើង​គេង​មិនបាន​គ្រប់គ្រាន់ តែងតែ​បង្ក​ជា​បញ្ហា​ដល់​សុខភាព​ដូចជា ធាត់ លើស​សម្ពាធ​ឈាម និង​អារម្មណ៍មិនល្អ​។​


 
​ដំឡូងឈ្វា គឺជា​ប្រភព​ជាតិ​ប៉ូ​តា​ស្យូ​ម​ដ៏​ល្អ​មួយ ដែល​ជួយ​បន្ធូរ​សាច់ដុំ និង​សរសៃប្រសាទ ព្រមទាំង​ជំនួយ​ដល់​របត់​ឈាម និង​ការរំលាយ​អាហារ​ថែមទៀត​។ បើសិនជា​អ្នក​ញ៉ាំ​ដំឡូងឈ្វា ដោយ​ការដុត​វិញ​កាន់តែ​ល្អ ប៉ុន្តែ យើង​ក៏​អាច​ចៀន ឬ​ស្ងោរ​ញ៉ាំ​ធម្មតា ហើយ​វា​ក៏មាន​ប្រយោជន៍​ដូចគ្នា​ដែរ​។ ក្រៅពី​ជាតិ​ប៉ូ​តា​ស្យូ​ម ដំឡូងឈ្វា គឺជា​ប្រភព​នៃ​កាបូ​អ៊ី​ដ្រា​ត​ដ៏​ល្អ​មួយ  ដែល​ជំរុញ​ដល់​ការ​ងងុយគេង យ៉ាង​មាន​ប្រសិទ្ធភាព​។ ត្រឹមតែ​ដំឡូងឈ្វា​ពាក់កណ្តាល នឹង​ផ្តា​ល់​ប្រយោជន៍​នៃ​ជីវជាតិ​ទាំងនេះ គ្រប់គ្រាន់​ទៅហើយ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com