ពីនេះ ពីនោះ
ភាពខុសគ្នា​«​បែបបទ​គ្រប់គ្រង​»​រវាង​លោកខាងលិច ខាងកើត និង​គំនិត​សកល​
20, Aug 2017 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ការគ្រប់គ្រង​ប្រទេស​នីមួយៗ​នៅក្នុង​សកលលោក​នេះ មាន​បែបបទ​នៃ​ការគ្រប់គ្រង​ផ្សេងៗ​គ្នា​។ ប៉ុន្តែ​នៅក្នុង​ការពិនិត្យ​ជារួម​មួយ​អាច​ទាញ​ឲ្យ​ឃើញ​ពី​ភាព​ផ្សេងគ្នា​នៃ​ការគ្រប់គ្រង​តាមរបៀប​របស់លោក​ខាងលិច លោក​ខាងកើត និង​គំនិត​ជាស​កល​។



​នៅ​លោកខាងលិច បែបបទ​គ្រប់គ្រង​គឺ​តាម​លទ្ធិ​សេរី និង​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។ តែ​គេ​ផ្ដល់​អំណាច​យ៉ាងខ្ពស់​ដល់​អ្នកដឹកនាំ ដើម្បី​ឲ្យ​អ្នកដឹកនាំ បាន​ប្រើប្រាស់​អំណាច របស់ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព ទើប​របប​គ្រប់គ្រង​មាន​ប្រ​ស្ថិរភាព​។​

​នៅ​លោក​ខាងកើត គ្រប់គ្រង​សង្គម​តាម​លទ្ធិប្រជាធិបតេយ្យ តែ​លាយឡំ​ជាមួយ​ជាមួយ​គំនិត​ផ្ដាច់ការ​។ អ្នកដឹកនាំ​មានអំណាច​តិច តែ​មិនមាន​អ្នកណា​ប៉ះពាល់​បាន បើ​ហ៊ាន​ប៉ះ លទ្ធផល​មានតែ​ឈឺ​ប្រាណ ឬមួយ​បានតែ​គំនុំសងសឹក​។ ហេតុនេះ​ស្ថេរភាព​ផុយស្រួយ​។​

​ចំណែក​ជា​គំនិត​សកល​វិញ ការគ្រប់គ្រង​ប្រទេស គឺ​ការពារ​ប្រជាពលរដ្ឋ​។ គេ​ប្រើប្រាស់​អំណាច ដើម្បី​បំពេញ​ប្រយោជន៍​ជូន​សាធារណៈ​។​

​ថ្វិ​ដ្បិតថា ការលើកឡើង​ខាងលើ​ប្រហែលជា​មិនមាន​លក្ខណៈ​ត្រឹមត្រូវ​ទាំងស្រុង ប៉ុន្តែ​ក្នុង​របៀប​នៃ​ការគ្រប់គ្រង​ជាក់ស្ដែង គេ​អា​សន្និដ្ឋានបានថា​គឺមាន​លក្ខណៈ​ត្រឹមត្រូវ​ច្រើន​៕

​ដកស្រង់​ពី​សៀវភៅ​៖ លោកខាងលិច លោក​ខាងកើត លោក​សកល​. រក្សា​សិទ្ធិ​ដោយ​៖ Mind Books, ប្រែ​សម្រួល និង​រៀបរៀង​ដោយ​លោក គឹម ចាន់ណា​


© រក្សាសិទ្ធិដោយ thmeythmey.com