ព័ត៍មានសុខភាព
​ឧស្សាហ៍​ធ្វើទុក្ខ​ក្រពះ គឺ​ដោយសារតែ​ទម្លាប់​អាក្រក់​ទាំងនេះ​
23, May 2018 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​នាពេល​បច្ចុប្បន្ននេះ ដូចជា ជំងឺ​ទឹកនោមផ្អែម និង​ធាត់​ជ្រុល ព្រមទាំង​ការប្រើប្រាស់​ថ្នាំ សុទ្ធតែ​អាច​នាំ​ឲ្យ​ធ្វើទុក្ខ​ក្រពះ​បាន តែ​យើង​ក៏​អាច​បង្ការ​បានដែរ​។ យ៉ាងណាមិញ ការផ្លាស់ប្តូរ​ទម្លាប់​ញ៉ាំ​អាហារ​ធម្មតាៗ​ពីរ​បីយ៉ាង អាចជួយ​អ្នក​បង្ការ​ការមិន​ស្រួល ក្នុង​ក្រពះ​បាន​យ៉ាង​ល្អ​វិញ​។ ដូច្នេះ តើ​អ្វី​ទៅជា​ទម្លាប់ នៃ​ការ​ញ៉ាំ​អាហារ​អាក្រក់ ដែល​នាំ​ឲ្យ​ក្រពះ ធ្វើទុក្ខ​ញឹកញាប់​ទៅ​?



​ញ៉ាំ​អាហារ​ច្រើនៗ នៅពេល​យប់​ជ្រៅ​
​មិន​ខ្វល់​ថា​អ្នក​ត្រូវ​បញ្ចប់​ការងារ ឬ​ត្រូវ​ធ្វើការ​ដល់​យប់​ជ្រៅ ឬ​អត់​ទេ តែ​ចូរ​ប្រា​កថា អ្នក​បាន​ញ៉ាំ​អាហារ​តិចៗ និង​ញ៉ាំ​អាហារ​ពេលយប់​លឿន​បន្តិច ដើម្បី​បង្ការ​បញ្ហា​ធ្វើទុក្ខ​ក្រពះ​។ នេះ​ដោយសារតែ ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ នៅពេល​យប់​ជ្រៅ និង​ញ៉ាំ​អាហារ​ច្រើនៗ អាច​បណ្តាល​ឲ្យ​មិន​ស្រួល ដល់​ពោះវៀន ដែលជា​ហេតុ​នាំ​ឲ្យ​ធ្វើទុក្ខ​ក្រពះ​បាន​។​

​អាហារ​មាន​ជាតិ​ខ្លាញ់ និង​ហឹរ​ច្រើន​
​អាហារ​ពីរ​ប្រភេទ​នេះ តែងតែ​អាច​បណ្តាល​ឲ្យ​ក្រពះ​មិន​ស្រួល ដូច្នេះ ត្រូវតែ​និយាយថា​ទេ ចំពោះ​អាហារ​ទាំងនេះ ពេល​ត្រូវការ​ញ៉ាំ​ច្រើនៗ​។ វា​មិន​ត្រឹមតែ​បណ្តាល​ឲ្យ​រលាក​ក្រពះ​ទេ តែ​ក៏​ប្រឈម​កាន់តែខ្លាំង នឹង​ផលវិបាក​ក្នុង​ក្រពះ​ដែរ​ដូចជា ឡើង​ជាតិ​អាស៊ីតខ្លាំង និង​ឈឺ​ក្នុង​ពោះ​ទៀត​។​

​ញ៉ាំ​ច្រើន​ជ្រុល​
​មនុស្ស​យើង​ភាគច្រើន តែង​ញ៉ាំ​ច្រើនៗ​នៅពេល​ស្ត្រេ​ស ឬ​កំពុង​មើល​ទូរទស្សន៍ ដែលជា​ហេតុ​នាំ​ឲ្យ​ធ្វើទុក្ខ​ក្រពះ​ជា​ញឹកញាប់​។ ម្យ៉ាងវិញទៀត អាហារ​ទាំងនេះ ភាគច្រើន មិន​ផ្តល់​សុខភាព​ឡើយ​។​

​ចន្លោះពេល​ញ៉ាំ​អាហារ​យូរៗ​ពេក​
​មនុស្ស​ភាគច្រើន ជាពិសេស ដែល​ចង់​សម្រក​ទម្ងន់ តែងតែ​ចាប់ផ្តើម​ញ៉ាំ​អាហារ​ពេលព្រឹក​ច្រើនៗ តែ​មិន​ញ៉ាំ​អាហារ​ថ្ងៃត្រង់ ឬ​អាហារសម្រន់​ទេ ហើយ​បែរជា​ញ៉ាំ​អាហារ​ពេលយប់​ច្រើនៗ​ទៅវិញ​។ វា​ពិតជា​មិនមែន​រឿង​ល្អ​ឡើយ ដែល​ត្រូវដាក់​គម្លាត ពេល​ញ៉ាំ​អាហារ​យូរៗ​បែបនេះ ហើយក៏​ជាហេតុ​នាំ​ឲ្យ ធ្វើទុក្ខ​ក្រពះ​ជា​ញឹកញាប់​ដែរ​។​

​ញ៉ាំ​ទឹក​ក្នុងពេល​ញ៉ាំ​អាហារ​
​មែនហើយ បើសិនជា​អ្នកមាន​ទម្លាប់​ញ៉ាំ​ទឹក ក្នុងពេល​ញ៉ាំ​អាហារ អ្នក​គួរតែ​ចៀសវាង​វា​ទៅ ព្រោះ​វា​នឹង​ទៅ​ពង្រា​វរ​ស​ក្រពះ សម្រាប់​ជំនួយ​ដល់​ការរំលាយ​អាហារ ដូច្នេះ ការរំលាយ​អាហារ​នឹង​ថយចុះ ដែលជា​ហេតុ​នាំ​ឲ្យ​ធ្វើទុក្ខ​ក្រពះ​ទៀត​។​

​មិន​ទំពារ​អាហារ​ម៉ត់​ល្អ​
​តើ​អ្នកខ្លាច​ទៅធ្វើ​ការ​យឺត​ពេល​មែន​ទេ​? ដូច្នេះ អ្នក​តែងតែ​ញ៉ាំ​អាហារ​ពេលព្រឹក​លឿន និង​មិនបាន​ទំពារ​ម៉ត់​ល្អ​ឡើយ ដោយ​ផឹកទឹក​មួយ​កែវ ឲ្យ​វា​ទៅ​អស់​តែម្តង​។ បើសិនជា​រឿងនេះ កើតឡើង​រាល់​ព្រឹក​មែន នោះ អ្នក​គួរតែ​ដល់ពេល​ឈប់ ហើយ​ត្រូវ​ទំពារ​អាហារ​ឲ្យ​បាន​ម៉ត់​ល្អ​សិន ដើម្បី​កុំ​ឲ្យ​ក្រពះ​ធ្វើទុក្ខ​ទៀត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com