ពីនេះ ពីនោះ
អក​ត្រី​ធំ ជា​ប្រភេទ​បក្សី​ខ្ចាត់ព្រាត់​
20, Aug 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
​អក​ត្រី​ធំ គឺជា​ឈ្មោះ​បក្សី​មួយ​ប្រភេទ នៅពេល​ពេញវ័យ មាន​រាង​ស្រដៀង​អក​ត្រី​ក្បាល​ប្រផេះ​ដែរ តែ​មាឌធំ​ជាង សំបុរ​ត្នោត​ចាស់ ក្បាល​ប្រផេះ គល់​កន្ទុយ​អង្ក​ន់ស​ធំ និង​ចុងកន្ទុយ​ពណ៌​ខ្មៅ​។ ប៉ុន្តែ​ពេល​មិនទាន់​ពេញវ័យ ក្បាល ដើមទ្រូង ពណ៌​ប្រផេះ​ក្រ​ម៉ៅ កន្ទុយ​ខ្មៅ ក្រោម​ស្លាបមាន​ឆ្នូត​ស​កណ្ដាល​ស្លាប និង​ដៅ​ស​មួយ​ដុំ​នៅ​ស្លាប​ទី​១ និង​គែម​ស្លាប​ផ្នែក​ខាងក្រោម​ពណ៌​ត្នោត​។ បក្សី​នេះ​គឺជា​ប្រភេទ​បក្សី​ខ្ចាត់ព្រាត់ មិនសូវ​បង្ហាញ​វត្តមាន និង​ជា​ប្រភេទ​បក្សី​កម្រ ច្រើន​រស់នៅ​ទំនាប​លិច​ទឹក បឹង​ធំៗ និង​ទន្លេ​។ ចំពោះ​រដូវ​បន្ត​ពូជ​វិញ​គឺ​ចាប់ពី​ខែ តុលា​ដល់​កុម្ភៈ​៕



​ដកស្រង់​ពី​សៀវភៅ​៖ សត្វ​ស្លាប​នៃ​ប្រទេស​កម្ពុជា​, រៀបរៀង​ដោយ​លោក​តាន់ សេដ្ឋា និង កូ​លីន ភូ​ល​


Tag:
 បក្សី​នៅ​ប្រទេស​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com