ព័ត៍មានសុខភាព
​ធាត់​ជ្រុល អាច​ប៉ះពាល់ ការចងចាំ​ដែរ​ទេ​?
20, Aug 2017 , 8:39 am        
រូបភាព
ដោយ: ថ្មីៗ
​ការ​ធាត់​ជ្រុល មាន​ទំនាក់ទំនង​យ៉ាង​ធំ​មួយ នឹង​បញ្ហា​សុខភាព​ជាច្រើន នាពេល​បច្ចុប្បននេះ ហើយ​ក្នុងនោះ ក៏មាន​ការបាត់​បង់កា​រ​ចងចាំ​ដែរ​។ តាម​ការសិក្សា​ថ្មី​មួយ បាន​ឲ្យ​ដឹងថា អ្នក​ដែល​ធាត់​ជ្រុល ទំនង​ជាមាន​បញ្ហា នៃ​ការចងចាំ​ធ្ងន់ធ្ងរ ជាង​អ្នក​ស្គម​ទៅទៀត​។



​ការសិក្សា​ដែល​បាន​ចុះផ្សាយ នៅក្នុង​សារព័ត៌មាន Quarterly Journal of Experimental Psychology បាន​ឲ្យ​ដឹងថា ដែល​មិនអាច​នឹក​ឃើញថា បាន​ញ៉ាំ​អ្វីខ្លះ​នោះ ប្រហែលជា​នាំ​ឲ្យ​ញ៉ាំ​ច្រើន​ជ្រុល​បាន​។ ប៉ុន្តែ ទស្សនៈ​ផ្សេងទៀត ចំពោះ​ការចងចាំ​នោះ​គឺថា ចំពោះ​ចំណេះដឹង​ទូទៅ​របស់​ពួកគេ គឺ​មិនមាន​ការប៉ះពាល់​ឡើយ​។​

​អ្នកស្រាវជ្រាវ​បាន​សន្និដ្ឋាន​ឃើញថា អ្នក​ដែលមាន​ស​ន្ទ​ស្សន៍​ទម្ងន់ ធៀប​នឹង​កម្ពស់​កាន់តែ​ខ្ពស់ គឺមាន​ការថយចុះ​ការចងចាំ យ៉ាង​ស្រួចស្រាវ​មួយ ប៉ុន្តែ មិនមែន​មានន័យថា ពួកគេ​បាត់បង់​ការចងចាំ​ទាំងស្រុង​នោះទេ​។​

​អ្នកស្រាវជ្រាវ​និយាយថា អ័រម៉ូន​ឃ្លាន​អាហារ ដើរតួនាទី​ដ៏​ធំ​មួយ ទៅលើ​របៀប​ដែល​មនុស្ស​យើង ញ៉ាំ​អាហារ​ច្រើន​ប៉ុណ្ណា ប៉ុន្តែ ពួកគេ​ក៏​ដឹងថា ចិត្ត​មនុស្ស ក៏​ដើរតួនាទី​ដ៏​សំខាន់​មួយទៀត​ដែរ​។​

​ការសិក្សា​មួយ​ផ្សេងទៀត បាន​រកឃើញថា ការ​ធាត់​ជ្រុល ដើរតួនាទី​ប្រឆាំងនឹង​ដំណើរការ​រំលាយ​អាហារ​ខុសៗ​គ្នា​មួយចំនួន ដែល​អាច​ប៉ះពាល់ ដល់​ការបញ្ជូន​ព័ត៌មាន ដល់​មនុស្ស​ផ្ទាល់​បាន​។ ការ​ធាត់​ជ្រុល ក៏​ប្រហែលជា​ប៉ះពាល់ ទៅលើ​យន្តការ​ធម្មតា​មួយចំនួន ដែលមាន​ឥទ្ធិពល ផ្ទុយ​ពី​តម្រូវការ​របស់​ខួរក្បាល​ទៀតផង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com