ពីនេះ ពីនោះ
តើ​លោក​ខាងកើត ខាងលិច និង​គំនិត​សកល យល់ឃើញ​បែបណា​ពី​«​ការចិញ្ចឹម​កូន​»?
17, Dec 2017 , 9:39 am        
រូបភាព
ដោយ: ថ្មីៗ
​នៅ​លោកខាងលិច ពេល​កូន​នៅ​តូច ឪពុកម្ដាយ​គឺជា​អ្នកគ្រប់គ្រង​ថែរក្សា​កូន ប៉ុន្តែ​ពេល​ពេញវ័យ ឪពុកម្ដាយ​ផ្ដល់​សេរីភាព​ឲ្យ​កូន​ចេះ​រស់​ដោយ​ខ្លួនឯង​។ ក្រោយពី​នោះ ឪពុកម្ដាយ​ត្រូវ​រស់នៅ​តែ​ពីរ​នាក់​តា​យាយ​ដូចដើម​។ កូន​ចេញពីផ្ទះ ទៅ​បង្កើតជា​កូន​ពូន​ជា​ចៅ​ដល់ពេល​ចាស់ជរា​ក៏ត្រូវ​កូន​បោះបង់ចោល​ដូចគ្នា​អញ្ចឹង​ទៅ​។​



​នៅ​លោក​ខាងកើត​វិញ នៅពេល​កូនតូច​ឪពុកម្ដាយ​ចាត់ទុក​កូន​ដូច​តុក្កតា​មានជីវិត ពេល​ធំ​ដឹងក្ដី ចាត់ទុក​កូន​ជា​មិត្ត​។ ពេល​ចាស់​ចិត្តគំនិត សង្ឃឹម​ពឹង​ពិត​អាស្រ័យ​កូន កូនៗ​ក៏​បង្កើត​ចៅ ឲ្យ​តា​យាយ​ប្រឡែង​លេង ដូច​តុក្កតា​ទើប​ទិញ​ថ្មី​អញ្ចឹង​ទៅ​។​

​ប៉ុន្តែ​ចំពោះ​គំនិត​ជាស​កល គេ​ឃើញថា ឪពុកម្ដាយ កូន សុទ្ធតែជា​ជីវិត​មួយ ហេតុនេះ ឪពុកម្ដាយ​ត្រូវ​ចិញ្ចឹម​កូន​ឲ្យ​អស់ពី​សមត្ថភាព បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន ក្នុងនាម​ជា​ឪពុកម្ដាយ​។ ចំណែក​កូនៗ​ប្រុស​ស្រី​ត្រូវ​ថែរក្សា​ឪពុកម្ដាយ ពេលដែល​ខ្លួន​មាន​សមត្ថភាព គ្រប់គ្រាន់  និង​ប្រឹងប្រែង​ចិញ្ចឹម​ឪពុកម្ដាយ​ឲ្យ​អស់ពី​លទ្ធភាព​របស់ខ្លួន​តាម​ដែល​អាច​ធ្វើបាន រហូតដល់​ថ្ងៃ​ចុងក្រោយ​របស់លោក​។​


© រក្សាសិទ្ធិដោយ thmeythmey.com