អត្ថបទពាណិជ្ជកម្ម
សហគ្រិន និង​អ្នកនិពន្ធ​បង្កើត​ព្រឹត្តិការណ៍​ដើម្បី​ការអាន​នៅ​កម្ពុជា​
24, Feb 2017 , 3:47 pm        
រូបភាព
​សហគ្រិន អ្នកនិពន្ធ និង​ក្រុមយុវជន​នៃ​ក្លិប​អ្នកអាន CIEDI Reading Club បាន​បង្កើត​វេទិកា​ចែករំលែក​បទពិសោធន៍​ពិត​ជាក់ស្តែង​ស្តីពី​វិធីសាស្ត្រ​អភិវឌ្ឍ​សមត្ថភាព​តាមរយៈ​ការអាន​ដើម្បី​ផ្តល់​ជា​គំនិត និង​វិធី​សា​សាស្ត្រ​អនុវត្ត​ដល់​យុវជន​ដែល​ស្រឡាញ់ ឬ​ចង់​ចូលរួមចំណែក​បង្កើត​ការអាន​នៅ​កម្ពុជា​។

​វេទិកានៃ​ការអាន នេះ​ត្រូវបាន​រៀបចំឡើង​ក្រោម​ប្រធានបទ «​អាន​ដើម្បី​ក្លាយជា​មនុស្ស​ជោគជ័យ​» ដែលមាន​ការចូលរួម​ពី​វាគ្មិន​ជំនាញ​ដែល​សុទ្ធសឹងតែ​បាន​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​ឱ្យ​ទទួលបាន​ឧត្តមភាព​នៅក្នុង​ជីវិត​ការងារ និង​អាជីវកម្ម​។ វាគ្មិន​ដែល​នឹងចូលរួម​ក្នុង​កម្មវិធី​នេះ គឺជា​អ្នកគ្រប់គ្រង​គ្រឹះស្ថាន​អប់រំ ជា​អ្នកនិពន្ធ ជា​ម្ចាស់​អាជីវកម្ម​ដែល​កំពុងដំណើរការ​អា​ជីវ​កម្ម​នៅ​កម្ពុជា ដែល​បាន​ជំនះ​ឧបសគ្គ​ជីវិត និង​ជំនះ​លើ​ចិត្ត​ខ្លួនឯង​ដើម្បី​បង្កើត​ទម្លាប់​អាន ហើយ​កែច្នៃ​មេរៀន​ដែល​កើត​ចេញពី​អំ​ណាន​សម្រាប់​បង្កើតជា​សម្មិទ្ធ​ផល​ថ្មីៗ​ដែលមាន​ប្រយោជន៍​សម្រាប់​យុវជន​។

នៅក្នុង​សិក្ខាសាលា​នេះ នឹង​បង្ហាញ​ពី​វិធីសាស្ត្រ​បង្កើត​ទម្លាប់​អាន វិធីសាស្ត្រ​ជ្រើសរើស​ឯកសារ​ឱ្យស្រប​នឹង​អាជីព​ការងារ ឬ​អាជីវកម្ម វិធីសាស្ត្រ​ផ្លាស់ប្តូរ​ពី​មនុស្ស​មិន​ចូលចិត្ត​អាន​មក​ក្លាយជា​អ្នក​ស្រឡាញ់​សៀវភៅ វិធីសាស្ត្រ​អាន​ឱ្យមាន​ប្រយោជន៍ វិធីសាស្ត្រ​ប្រើប្រាស់​អំ​ណាន​ឱ្យស្រប​ទិសដៅ​ជីវិត គ្រោះថ្នាក់​នៃ​ការជ្រើសរើស​សៀវភៅអាន​ខុស ការប្រើប្រាស់​អំ​ណាន​ដើម្បី​បង្កើតជា​ឯកសារ​សំខាន់​សម្រាប់​ម​នុស្ស​ដទៃ និង​វិធីសាស្ត្រ​សំខាន់ៗ​មួយចំនួនទៀត​ដែល​យុវជន​អាច​យកទៅ​ប្រើប្រាស់​បាន​នៅក្នុង​ជីវិត​សិក្សា ការងារ អាជីវកម្ម និង​គ្រួសារ​។​

​វេទិកា​នៃ​ការអាន​នេះ នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ០៥ ខែ​មិនា ឆ្នាំ​២០១៧ នៅ​វិទ្យាស្ថាន​សហប្រតិបត្តិការ​កម្ពុជា​-​កូរ៉េ (CKCC) ដែល​យុវជន​ស្នេហា​ការអាន​ទាំងអស់​អាចទាក់ទង​បាន​តាមរយៈ​ទូរ​សព្ទ​លេខ

096 865 0215/ 087 208 485/ 093 827 494/ 010 741 619 និង​015 613 905៕

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com