អន្តរជាតិ
មន្ត្រី​ចិន​៦​នាក់​ដែល​ងោក​ពេល​ប្រជុំ ត្រូវ​បក្ស​កុំម្មុយនីស្ត​ពិន័យ​ឲ្យ​សុំទោសជា​សាធារណៈ​
24, Feb 2017 , 9:19 pm        
រូបភាព
ដោយ: ធីតា
​គ្រាន់តែ​អង្គុយ​ស្ងាប និង​ងោក​មួយស្របក់​ប៉ុណ្ណោះ មន្ត្រី​ចិន​៦​នាក់​នៅ​ខេត្ត Hubei ត្រូវបាន​ការិយាល័យ​បក្ស​កុំ​ម្មុយនីស្ត​ប្រចាំខេត្ត ធ្វើការ​ដាក់ពិន័យ​ឲ្យ​ធ្វើ​ស្វ័យ​រិះគន់ និង​សុំទោស​ជា​សាធារណៈ​។ នេះ​បើតាម​ការផ្សាយ​របស់​ប​ណ្តា​ញ​សារព័ត៌មាន​រដ្ឋ​របស់​ចិន​។​



​កាលពីពេល​ថ្មីៗ​កន្លងមក រូបថត​របស់​មន្ត្រី​ចិន​ដែល​អង្គុយ​ងោក​នា​កិច្ចប្រជុំ​ថ្នាក់មូលដ្ឋាន​នៅ​ខេត្ត Hubei ប្រទេស​ចិន ត្រូវបាន​ចែក​ចាញ​ពេញ​បណ្តាញ​ព័ត៌មាន និង​បណ្តាញ​សង្គម​នៅ​ចិន​។ ករណីនេះ បានកើត​ឡើង ស្របពេល​ដែល​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង  បើក​យុទ្ធនាការ​ទូលំទូលាយ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ភាព​ហ៊ឺហារ និង​ការ​ធ្វេស​ប្រហែល​នៅពេល​បំពេញ​កាតា​ព្វ​កិច្ច​របស់​មន្ត្រី​។​

​ក្រោយ​ករណីនេះ បានកើត​ឡើង ការិយាល័យ​វិន័យ​របស់​បក្ស​កុំម្មុយនីស្ត​ដែលមាន​ទីស្នាក់ការ​នៅ​ក្រុង Xiangyang ខេត្ត Hubei បានសម្រេច​ដាក់ពិន័យ​មន្ត្រី​អង្គុយ​ងោក​ទាំង​៦​រូប ឲ្យ​សរសេរ​ពាក្យ​ស្វ័យ​រិះគន់ និង​ធ្វើការ​សុំទោស​ជា​ធា​រណៈ​។​

​យោងតាម​ការផ្សាយ​រប​ស់កា​សែត The Global Times មន្ត្រី​ទាំង​៦​នាក់ ដែល​ត្រូវបាន​គេ​ថត​ជាប់​រូប​អង្គុយ​ស្ងាប និង​ងោក នោះ បាន​ចូលចិត្ត​សិក្ខាសាលា​មួយ ទាក់ទង​នឹង​ការពង្រឹង​ការងារ​មន្ត្រី​រដ្ឋការ ជាពិសេស​មន្ត្រី​ដែល​ខ្ជិល និង​ស្ទក់​៕


Tag:
 វិន័យ​
  មន្ត្រី​ចិន​
  កុំម្មុយនីស្ត​
© រក្សាសិទ្ធិដោយ thmeythmey.com