ពីនេះ ពីនោះ
នយោបាយ៧ចំណុចរបស់ព្រះបាទជ័យវរ្ម័នទី៧ ធ្វើឲ្យខ្មែរក្លាយជាមហាអំណាចតំបន់
× ភ្នំពេញ៖ ព្រះបាទជ័យវរ្ម័នទី៧ គឺជាមេដឹកនាំ ដែលធ្វើឲ្យអាណាចក្រខ្មែរ ក្លាយជាមហាអំណាចមួយក្នុង តំបន់នាសតវត្សទី១២និង១៣។ តើព្រះអង្គមានមានទស្សនវិជ្ជានយោបាយពិសេសៗអ្វីខ្លះ?
១) ការគោរពច្បាប់ ជាបញ្ញត្តិធំបង្អស់សម្រាប់អ្នកដឹកនាំប្រទេស
២) និយមសន្តិភាព ជៀសវាងមិនបង្កបង្កើតសង្គ្រាមក្នុងស្រុក
៣) ការពារជាតិមាតុភូមិ ក្នុងគ្រាអាសន្នដែលសត្រូវបរទេសចូលឈ្លានពាន
៤) ដើម្បីឡើងកាន់អំណាច ត្រូវចេះលាក់ខ្លួន អត់ធ្មត់ និងរង់ចាំពេលវេលា
៥) ដើម្បីយកជ័យជំនះលើសត្រូវ ដែលមានកម្លាំងខ្លាំងជាងខ្លួន គេត្រូវប្រើវិធីសាស្ត្រវាយឆ្មក់ ឬទុកឲ្យសត្រូវវាយប្រយុទ្ធនឹងសត្រូវមួយទៀត ទើបចាត់ការតាមក្រោយ។
៦) យកបញ្ហាអាយុជីវិត អនាគតរាស្ត្រជាធំ មុនអំណាច និងប្រយោជន៍ផ្ទាល់ខ្លួន។
៧) ការដណ្តើមអំណាចជារឿងមួយ ការរំដោះជាតិជារឿងមួយ ហើយការកសាងជាតិឲ្យរុងរឿងជារឿងមួយទៀត។
គួរបញ្ជាក់ថា នៅក្រោមការដឹកនាំរបស់ព្រះអង្គ អាណាចក្រខ្មែរ មានទឹកដីធំទូលាយ(៥៤ខេត្ត) និងមានការអភិវឌ្ឍខ្លាំងផ្នែកសេដ្ឋកិច្ច វប្បធម៌ ស្ថាបត្យកម្ម និងយោធា៕
ប្រភព៖ «វិទ្យាសាស្ត្រនយោបាយ» រៀបរៀងដោយ សាស្ត្រាចារ្យ នួន សុធិមន្ត
© រក្សាសិទ្ធិដោយ thmeythmey.com