ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សេដ្ឋកិច្ច
AMK សហការជាមួយហ្វតតេ ផ្ដល់សេវាធានារ៉ាប់រង«គ្រោះថ្នាក់បុគ្គល»សម្រាប់អ្នកមានចំណូលទាបនិងមធ្យម
24, Apr 2017 ,
9:20 am
រូបភាព
×
ដោយ:
ថ្មីៗ
ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ (AMK) បានសហការជាមួយក្រុមហ៊ុនធានារ៉ាប់រង ហ្វតតេ (Forte Insurance) ដើម្បីបើកឲ្យដំណើរការសេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល សម្រាប់អ្នកមានចំណូលទាប និងមធ្យម។ កញ្ចប់សេវាទាំងនេះ មានតម្លៃចាប់ពី ៥ដុល្លារក្នុងមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់ធានា ២៥០០ដុល្លារ ឡើងទៅ។
លោក សួន ពិសី ប្រធាននាយកប្រតិបត្តិអាជីវកម្មនៃគ្រឹះស្ថានហិរញ្ញវត្ថុ អេអឹមខេ បានឲ្យដឹងពីការសម្រេចបង្កើតសេវាធានារ៉ាប់រងនេះយ៉ាងដូច្នេះថា៖«អ្វីដែលយើងជួបប្រទះគឺថា នៅពេលដែលក្រុមគ្រួសារមួយបាត់បង់សមាជិក ជាពិសេសអ្នកបង្គោលក្នុងគ្រួសារ ជួបគ្រោះថ្នាក់ផ្សេងៗ នោះគ្រួសាររបស់គាត់នឹងមានបញ្ហាប្រឈមខ្លាំងផ្នែកហិរញ្ញវត្ថុ។ លោកបន្តថា៖«ដោយមើលឃើញពីការលំបាកនេះហើយ ទើប អេអឹមខេ ក៏ដូចជាក្រុមហ៊ុនហ្វតតេ បង្កើតសេវាធានារ៉ាប់រងគ្រោះថ្នា់បុគ្គលនេះឡើង ក្នុងន័យដើម្បីជួយសម្រួលបន្ទុកចំណាយនៅក្នុងគ្រួសារ និងរក្សាលំនឹងផ្នែកហិរញ្ញវត្ថុ បើទោះបីសមាជិកគ្រួសាររបស់ពួកគាត់មានគ្រោះថ្នាក់អ្វីកើតឡើងក៏ដោយ»។
លោក យក់ ចំរើនឫទ្ធិ នាយកក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍បន្ថែមលើការលើកឡើងរបស់ លោក សួន ពិសី យ៉ាងដូច្នេះថា៖«ផលិតផលថ្មីនេះ គឺមានសារៈសំខាន់ខ្លាំងណាស់ព្រោះវាជាសំណាញ់សុវត្ថិភាពសម្រាប់ការពារក្រុមគ្រួសាររបស់លោកអ្នក។ សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គលនេះ ធ្វើឲ្យក្រុមគ្រួរសាររបស់អ្នកដែលជាវសេវានេះមានភាពកក់ក្ដៅ។
កញ្ចប់សេវាធានារ៉ាប់រងគ្រោះថ្នាក់បុគ្គល ដែល អេអឹមខេ ចាប់ដៃគូជាមួយក្រុមហ៊ុនហ្វតតេ ផ្ដល់ជូនសម្រាប់អ្នកមានចំណូលទាប និងមធ្យមនេះមានបីប្រភេទ។ អតិថិជនអាចជ្រើសរើសបង់ប្រាក់ ១៩ដុល្លារក្នុងមួយឆ្នាំ (ប្រមាណ ២រៀលក្នុង១ថ្ងៃ) សម្រាប់ទំហំទឹកប្រាក់ធានា ១ម៉ឺនដុល្លារ។ រីឯកញ្ចប់មួយទៀត អតិថិជនត្រូវបង់ប្រាក់ ១០ដុល្លារក្នុងមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់ធានា ៥ពាន់ដុល្លារ។ និងកញ្ចប់សេវាផ្សេងទៀត អតិថិជនត្រូវបង់ ៥ដុល្លារក្នុងមួយឆ្នាំ សម្រាប់ទំហំទឹកប្រាក់ធានា ២៥០០ដុល្លារ។
លោក នី លីហួង ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនហ្វតតេម៉ាយក្រូអ៊ិនសួររឹនស៍ បានថ្លែងថា ហេតុការណ៍ដែលក្រុមហ៊ុនចាត់ទុកថាជាគ្រោះថ្នាក់បុគ្គល មានជាអាទិ៍ គ្រោះថ្នាក់ចរាចរណ៍ ឆក់ខ្សែភ្លើង រន្ទះបាញ់ លង់ទឹក ឃាតកម្ម។ លោកបញ្ជាក់ថា ក្រុមហ៊ុននឹងផ្ដល់ជូនប្រាក់ធានាដល់ក្រុមគ្រួសារអតិថិជនទៅតាមកញ្ចប់សេវានីមួយៗ នៅពេលអតិថិជនជួបគ្រោះថ្នាក់ណាមួយដែលបណ្ដាលឲ្យបាត់បង់ជីវិត ឬពិការអចិន្ត្រៃយ៍៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
ធានារ៉ាប់រង
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
3 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
5 ថ្ងៃ
អាចសរសេរបានថា «រួញរា» ឬ «រញ់រា» ប៉ុន្តែមិនមែន «រុញរា» ឡើយ
13 ម៉ោង
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
3 ថ្ងៃ
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
7 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម