ជាតិ
សម្ដេច ហ៊ុន សែន សង្ឃឹមថា ពលរដ្ឋ​ឈប់​ថ្កោលទោស​សម្ដេច ដែល​និយាយ​ភាសា​វៀតណាម​
24, Apr 2017 , 10:26 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​នៃ​ស្ពាន​មិត្តភាព​កម្ពុជា​-​វៀតណាម (​ជ្រៃ​ធំ​-​ឡុង​ប៊ិ​ញ​) នៅ​ព្រឹក​ថ្ងៃទី​២៤ មេសា​នេះ សម្ដេច ហ៊ុន សែន បាន​លើកឡើងថា រាល់​ពេលដែល​សម្ដេច​និយាយ​ភាសា​វៀតណាម ហេតុអ្វី​តែងតែមាន​អ្នក​រិះគន់ថា សម្ដេច​ជា​អាយ៉ង​វៀតណាម ខណៈដែល​នយោបាយ​មួយចំនួន​និយាយ​ភាសា​បារាំង និង​អង់គ្លេស តែ​បែរជា​មិនមាន​អ្នក​រិះគន់​ទៅវិញ​។​



​ក្រោយពី​ដាក់​ចម្ងល់​បែបនេះ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​យក​ភាសា​វៀតណាម​មក​ថ្លែង​នៅ​ចំពោះមុខ​នាយករដ្ឋមន្ត្រី​វៀតណាម រួមទាំង​គណប្រតិភូ​កម្ពុជា​-​វៀតណាម​ផងដែរ​។ បន្ទាប់ពី​និយាយ​ភាសា​វៀតណាម​អស់​ជាច្រើន​ឃ្លា​រួចមក ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បានលើកឡើង​ដូច្នេះ​ថា​៖«​សង្ឃឹមថា មនុស្ស​មួយចំនួន​នឹងមិន​ថ្កោល​ខ្ញុំ​ថា ខ្ញុំ​និយាយ​ភាសា​វៀតណាម ប៉ុន្តែ​ដោយសារតែ​វា​មិន​នៅក្នុង​សន្ទរកថា ខ្ញុំ​ត្រូវ​និយាយ​ពាក់ព័ន្ធ​ជា​ភាសា​វៀតណាម​ឲ្យ​ច្បាស់​ទៅលើ​បញ្ហា​នេះ អំពី​អ្វីដែល​ខ្ញុំ​សម្រេចបាន​»។

សូមស្ដាប់សំឡេង៖


Tag:
 ​ហ៊ុន សែន​
 ​ វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com