ព័ត៍មានសុខភាព
សារធាតុ ដែល​ទៅ​បំផ្លាញ​តម្រងនោម​របស់​អ្នក​
24, Apr 2017 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​មនុស្ស​ភាគច្រើន​មិនបាន​ដឹង​ទេ​ថា សូម្បីតែ​ថ្នាំ​ផ្សំ ថ្នាំ​បំបាត់​ការឈឺចាប់ ឬ​សូម្បីតែ​ជាតិ​អាល់កុល ក៏​អាចធ្វើ​ឲ្យ​តម្រងនោម​របស់​អ្នក​ខូចខាត​បានដែរ​។ ក្រៅពីនេះ ការថត MRI ក៏មាន​ផលប៉ះពាល់​តិចតួច ដល់​តម្រងនោម​ដែរ​។​



​អ្វីដែល​អ្នក​ញ៉ាំ​ចូលក្នុង​ពោះ ត្រូវ​ឆ្លងកាត់​តម្រងនោម ដូច្នេះ ចូរ​គិត​ទៅ​មើល ក្នុងករណី​បើ​អ្នក​ញ៉ាំ​អាហារ​មិនល្អ ឬ​ស្រា​ទៀត​នោះ តើ​តម្រងនោម​របស់​អ្នក នឹង​ទៅជា​យ៉ាងណា​?
​ការប៉ះពាល់​ទៅនឹង​ជាតិពុល ឬ​សារ​ធាតុគីមី មិន​ត្រឹមតែ​ធ្វើ​ឲ្យ​តម្រងនោម​មាន​បញ្ហា​នោះទេ ប៉ុន្តែ វា​ក៏​នឹង​ទៅ​បំផ្លាញ​ប្លោកនោម ឬ​ប្រព័ន្ធ​ទឹកនោម​ទៀតផង​។​

​សារធាតុ​ដែល​អាច​បំផ្លាញ​តម្រងនោម​របស់​អ្នក​

•    មុននឹង​ញ៉ាំ​ថ្នាំ​ផ្សះ ឬ​ថ្នាំ​បំបាត់​ការឈឺចាប់ សូម​សាកសួរ​គ្រូពេទ្យ​របស់​អ្នក ពីព្រោះ ប្រសិនបើ​អ្នក​ញ៉ាំ​លើស​កម្រិត វា​នឹងធ្វើ​ឲ្យ​ខូច​ដល់​តម្រងនោម​របស់​អ្នក​។​
•    ការធ្វើ​តេស្ត ឬ​ពិនិត្យ​សុខភាព​ទាំងអស់ មិនមែន​សុទ្ធ​តែមាន​សុវត្ថិភាព ១០០ ភាគរយ​នោះទេ ជាពិសេស ការថត MRI ការថត​កាំរស្មី ឬ​ចាក់​ថ្នាំ​ជាដើម​។​
•    ថ្នាំ​ហាមឃាត់​ភាគច្រើន ពិតជា​គ្រោះថ្នាក់ ចំពោះ​តម្រងនោម​ខ្លាំងណាស់ ជាពិសេស​ពពួក​កូកាអ៊ីន   (cocaine) និង ហេ​រ៉ូ​អ៊ី​ន (heroin)​។​
•    ជាតិ​អាល់កុល ឬ​ស្រា គឺជា​សត្រូវ​នឹង​សុខភាព​តម្រងនោម​ហើយ ដូច្នេះ កុំ​ញ៉ាំ​ច្រើនពេក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com