ព័ត៍មានសុខភាព
អ្នក​ចូលចិត្ត​ញ៉ាំ​សាច់ ប្រឈម​ទៅនឹង​ជំងឺថ្លើម​?
02, Nov 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ

​តើ​អ្នកដឹង​ទេ​ថា ការ​ញ៉ាំ​ជាតិ​សាច់​ច្រើនពេក ធ្វើ​អ្នកមាន​ជំងឺ​ខ្លាញ់​រុំ​ថ្លើម​? នេះ​បើតាម​ការសិក្សា​មួយ ដែល​ទើបនឹង​ចេញផ្សាយ​។​



​ការសិក្សា​បានបង្ហាញ​ថា ការ​ញ៉ាំ​ជាតិ​ប្រូតេអ៊ីន (​បានមកពី​សាច់សត្វ​) ធ្វើ​ឲ្យ​អ្នក​ប្រឈម​ទៅនឹង​ការកើត​ជំងឺ​ខ្លាញ់​រុំ​ថ្លើម ជាពិសេស អ្នក​ដែល​ធាត់​លើស​ទម្ងន់​។​

​ជំងឺថ្លើម​ដែល​មិន​បណ្តាលមកពី​ជាតិ​អាល់កុល​ប្រភេទ​នេះ អាច​នឹងធ្វើ​ឲ្យ​ថ្លើម​ក្រិន មាន​សម្លាក ថ្លើម​លែងមាន​ដំណើរ​ដូច​ប្រក្រតី ឬ​រហូត​ឈានដល់​មាន​ជំងឺមហារីក​ថ្លើម ដែល​នេះ​គឺ​ពិតជា​គម្រាមកំហែង​ដល់​អាយុជីវិត​របស់​អ្នកខ្លាំង​ណាស់​។​

​ការសិក្សា​នេះ​ក៏បាន​ណែនាំ​ផងដែរ​ថា អ្នក​ធាត់​លើស​ទម្ងន់ គួរតែ​ចាប់ផ្តើម​វិធានការ ដើម្បី​សម្រក​ទម្ងន់ ហើយ​មនុស្ស​ធម្មតាៗ ក៏​គួរតែ​កាត់បន្ថយ​ការ​ញ៉ាំ​សាច់ ហើយ​ត្រឡប់មក​ទទួលទាន​ប​ន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន​វិញ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com