កីឡាអន្តរជាតិ
អន្តរជាតិ
Zlatan តាំងចិត្តជួយ Man Utd ទោះបីលេងជើងតែម្ខាងក៏ដោយ
× Zlatan Ibrahimovic ខ្សែប្រយុទ្ធរបស់បិសាចក្រហម Manchester United បានសរសេរនៅក្នុងបណ្តាញសង្គម Instagram ផ្ទាល់ខ្លួនថា នឹងវិលត្រឡប់មកជួយក្រុមវិញទោះលេងជើងតែម្ខាងក៏ដោយ។
បន្ទាប់ពីលឺពាក្យចចាមអារាមថា Zlatan អាចនឹងបញ្ចប់អាជីពជាកីឡាករបាល់ទាត់ក្រោយរងរបួសជង្គង់ធ្ងន់ធ្ងរនាការប្រកួតជាមួយ Anderlecht នោះ ខ្សែប្រយុទ្ធចាស់វស្សាសញ្ជាតិស៊ុយអែតរូបនេះបានសរសេរនៅក្នុង Instagram ថា៖« មិនមានព័ត៌មានដែលខ្ញុំរងរបួសហើយត្រូវចាកចេញពីវិស័យបាល់ទាត់នៅពេលនេះនោះទេ។ ខ្ញុំនឹងត្រឡប់ចូលរួមក្រុមវិញ បើទោះជាត្រូវលេងជើងតែម្ខាងក៏ដោយ ដូច្នេះវាមិនមែនជាបញ្ហាសម្រាប់ខ្ញុំទេ។ ការបោះបងក៏មិនមែនជាជម្រើសដែរ។ ជួបគ្នាឆាប់ៗនេះ»។
ខ្សែប្រយុទ្ធវ័យ៣៥ឆ្នាំ ដែលរកគ្រាប់បាល់ឲ្យ Man Utd បាន២៨គ្រាប់រដូវកាលនេះ បានរងរបួសជង្គង់នៅពេលលោតយកបាល់ នាការប្រកួតជាមួយក្រុម Anderlecht ជើងទី២ វគ្គ៨ក្រុមចុងក្រោយពាន Europa League កាលពីថ្ងៃព្រហស្បតិ៍កន្លងមក៕
Tag:
បាល់ទាត់
Zlatan Ibrahimovic
© រក្សាសិទ្ធិដោយ thmeythmey.com