ជាតិ
នយោបាយជាតិ
អាជ្ញាធរមិនយល់ទាស់ចំពោះសមាជ CNRP នៅថ្ងៃស្អែកឡើយ ប៉ុន្តែភ្ជាប់ការណែនាំមួយចំនួន
× អភិបាលរងរាជធានីភ្នំពេញ លោក ឃួន ស្រេង បានឆ្លើយតបជាវិជ្ជមាន ទាក់ទងនឹងសេចក្តីជូនដំណឹងពីការធ្វើសមាជវិសាមញ្ញចាប់ពីម៉ោង៨ ដល់ម៉ោង១១ និង៣០នាទីថ្ងៃទី២៥ ខែមេសា នៅទីស្នាក់ការគណបក្សក្នុងសង្កាត់ចាក់អង្រែលើដោយមានមនុស្សចូលរួមប្រមាណ១០០០នាក់។
ក្នុងលិខិតផ្ញើទៅកាន់លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្គ្រោះជាតិរាជធានីភ្នំពេញ លោក ឃួន ស្រេង បានអះអាងថា រដ្ឋបាលរាជធានីភ្នំពេញ មិនយល់ទាស់នោះឡើយ។
ជាមួយគ្នានេះដែរ លោក ឃួន ស្រេង បានស្នើឲ្យអ្នករៀបចំគោរពតាមការណែនាំរបស់អាជ្ញាធរ ដោយមិនត្រូវសង់រោងពិធីលើចិញ្ចើមផ្លូវ មិនត្រូវបិទផ្លូវសាធារណៈដែលធ្វើឲ្យប៉ះពាល់ការធ្វើចរាចរណ៍ និងកុំយកកម្មវិធីនេះធ្វើសកម្មភាពណាមួយដែលនាំឲ្យមានហិង្សា៕
Tag:
សមាជ
CNRP
សាលារាជធានី
© រក្សាសិទ្ធិដោយ thmeythmey.com