ជាតិ
ទូត​អាមេរិក​សហការ​រៀបចំ​វេទិកា​កម្មសិទ្ធិបញ្ញា​ពិភពលោក
25, Apr 2017 , 7:30 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា និង​ក្រុមហ៊ុន Westec Media Ltd រៀបចំ​វេទិកា​ពិភាក្សា​មួយ នៅក្នុង​ឱកាស​នៃ​ទិវា​«​កម្មសិទ្ធិបញ្ញា​ពិភពលោក​» ក្រោម​ប្រធានបទ «​ការបង្កើត​ថ្មី នាំ​ឲ្យ​ជីវិត​រីកចម្រើន​»​។ 


​លោកស្រី ជូ​លី ជុង អនុប្រធាន​បេសកម្ម​ការទូត​នៃ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​ប្រទេស​កម្ពុជា តំណាង​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង លោក សុខ ស៊ីផាន់ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ព្រមទាំង​វាគ្មិន​សំខាន់ៗ​មួយចំនួនទៀត នឹងមាន​វត្តមាន​នៅក្នុង​វេទិកា​ពិភាក្សា​នេះ​។​

​ប្រធានបទ​សំខាន់ ដែល​លើក​យកមក​ជជែក​ពិភាក្សា​ក្នុង​វេទិកា​នេះ មាន​ចំនួន​២ ទីមួយ គឺ «​ផលប៉ះពាល់​កម្មសិទ្ធិបញ្ញា​ក្នុង​គ្រប់​វិស័យ​»​។ និង​ទី​ពីរ គឺ «​ការអនុវត្ត​ច្បាប់​កម្មសិទ្ធិបញ្ញា ធនធាន និង​ឧ​ត្ត​មា​នុ​វត្ត​»​។     

​វេទិកា​នេះ ប្រព្រឹត្តទៅ​នៅ​ម៉ោង​៨ និង​៣០​នាទី ព្រឹក ថ្ងៃទី​២៥ ខែមេសា នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា ក្នុង​រាជធានី​ភ្នំពេញ​៕   


Tag:
 ​ទូត​អាមេរិក​
 ​កម្មសិទ្ធិបញ្ញា
© រក្សាសិទ្ធិដោយ thmeythmey.com