ជាតិ
ទីប្រឹក្សារដ្ឋចិន លោក Yang Jiechi នឹងមកបំពេញទស្សនកិច្ច២ថ្ងៃនៅកម្ពុជា លោក Yang Jiechi (ស្តាំ) និងលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង នាពិធីសម្ពោធផ្ទះវប្បធម៌ចិន កាលពីចុងឆ្នាំ២០១៤
× លោក Yang Jiechi ទីប្រឹក្សារដ្ឋចិន នឹងមកបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ទី២៧-២៨ ខែមេសា) ដោយលោកនឹងដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន លើកទី៤ ជាមួយលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Geng Shuang ដែលដកស្រង់សម្តីដោយ china.org.cn ទស្សនកិច្ចនេះ នឹងពង្រឹងទំនាក់ទំនងមិត្តភាពជាប្រពៃណីកាន់តែខ្លាំងរវាងមហាមិត្តទាំងពីរ ជាពិសេសភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កម្ពុជា-ចិន ដែលបានបង្កើតឡើងកាលពីឆ្នាំ២០១០ ។
លោក ហោ ណាំហុង ប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលខាងកម្ពុជា បានលើកឡើងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ គឺមិនគ្រាន់តែបម្រើផលប្រយោជន៍ជាមូលដ្ឋានសម្រាប់ប្រជាជនទាំងពីរប្រទេសទេ តែវាជាការរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍សម្រាប់តំបន់ផងដែរ៕
Tag:
លោក Yang Jiechi
លោក ហោ ណាំហុង
© រក្សាសិទ្ធិដោយ thmeythmey.com