ជាតិ
បទវិភាគ
សង្គមជាតិ
រឿង​ដែល​ស្វាមី​មិនគួរ​ធ្វើ​ចំពោះ​ភរិយា​ជាទី​ស្រឡាញ់​…
08, May 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក តែ ភក្តី អ្នកទីក្រុង​ភ្នំពេញ​
«​ផា​ច់​!»​។ នេះ គឺជា​សំឡេង​ដៃស្តាំ​របស់​បុរស​ម្នា​ក់ទះ​កំផ្លៀង​ភរិយា​នៅ​ទី​សា​ធាណៈ​នៅ​ចំ​កណ្តាល​ទីក្រុង​ភ្នំពេញ​។



​នៅវេលា​ម៉ោង​ប្រមាណ​ជា​៧​និង​៣០​នាទី​យប់ កាលពី​ថ្ងៃអាទិត្យ​ទី​៧​ខែឧសភា​ឆ្នាំ​២០១៧ ស្វាមី ភរិយា កូនស្រី​ជំទង់ និង​កូនប្រុស​អាយុប្រមាណ​ជា​១០​ឆ្នាំ កំពុង​បណ្តើរគ្នា​នៅតាម​ដងផ្លូវ មើលទៅ​គួរ​ឲ្យ​មាន​សុ​មង្គល ស្រាប់តែ​រំពេច​នោះ ស្វាមី​ដែល​ដើរ​ខាងមុខ​ប្រពន្ធ បាន​ងាក​មក​ក្រោយ ហើយ​លើកដៃ​ទះកំផ្លៀង​លើ​ថ្ពាល់​ស្តាំ​របស់​ភរិយា​ខ្លួនឯង​លាន់​សូ​តែ​«​ផា​ច់​!»​។

​ប្រពន្ធ​ឈឺ​ខ្លាំង តែ​នាង​ស្រែក​តមាត់​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​។ អ្នក​ទាំងពីរ​រួមទាំង​កូន បន្តដំណើរ​ទៅមុខ​ជាមួយនឹង​ការជជែក​ខ្វែងគំនិត​គ្នា​។ ជា​ទង្វើ​ដែល​គេ​ពិបាក​នឹង​ជឿ តែ​ជា​រឿង​ពិត​។
​អ្នក​បានឃើញ​សកម្មភាព​នោះ មាន​ចំនួន​តិចតួច ព្រោះ វា​កើតឡើង​នៅពេល​យប់​។ អ្នកធ្វើដំណើរ​ឆ្លងកាត់​ខ្លះ​ដែល​បានឃើញ​សកម្មភាព​នោះ បាននាំគ្នា​និយាយ​ខ្សឹប​ខ្សាវ​ថា​៖«​មានរឿង​រ៉ាវ​អី គួរ​ដោះស្រាយ​គ្នា​នៅផ្ទះ​ទៅ មិនគួរ​មក​វាយដំ​គ្នា​នៅ​ទីសាធារណៈ​ធ្វើ​អី​នាំ​ឲ្យ​ខ្មាស​គេ​?»

​អ្នកធ្វើដំណើរ​ដដែល​និយាយទៀតថា មិនគួរ​ធ្វើ​សកម្មភាព​ដូច្នេះ​ទេ សកម្មភាព​នេះ​វា​បង្ហាញ​ពី​ហិង្សា​លើ​ស្ត្រី​។ វា​ធ្វើ​ឲ្យ​ភរិយា​ខ្មាស​គេ​។ ហើយ​អ្វីដែល​មិនល្អ​ទៀត​នោះ គឺ​ស្វាមី​បានធ្វើ​សកម្មភាព​នៅ​ចំពោះមុខ​កូនស្រី និង​កូនប្រុស​នៅ​ទីសាធារណៈ​។ តើ​កូន​មាន​អារម្មណ៍​យ៉ាងដូចម្តេច​ពី​ទង្វើ​របស់​ឪពុក​ចំពោះ​ម្តាយ​របស់គេ​? តើ​គេ​ខ្លោចផ្សា​យ៉ាងណា​នៅពេល​ឃើញ​ឪពុក​ខ្លួន​លើកដៃ​ទះកំផ្លៀង​ម្តាយ​ទៅ​ទីសាធារណៈ​នោះ​?

​នេះ គឺជា​ទង្វើ​ដែល​ស្វាមី​មិនគួរ​ធ្វើ​ចំពោះ​ភរិយា​ជាទី​ស្រឡាញ់​នៅ​សតវត្សរ៍​ទី​២១​នេះ​៕


© រក្សាសិទ្ធិដោយ thmeythmey.com