ពីនេះ ពីនោះ
រវាង​ពាក្យ «​របោយ​» និង «​ល្បោយ​» មួយណា​ត្រឹមត្រូវ​?
23, May 2017 , 7:19 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ភាគច្រើន សរសេរ​ពាក្យ​នេះ​ជា «​ល្បោយ​» មិនដែល​សរសេរ​ជា «​របោយ​» ទេ​។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​នេះ​ត្រឹមត្រូវ​ទាំងពីរ គឺអាច​សរសេរ​ជា «​របោយ​» ឬ «​ល្បោយ​» ក៏បាន​ដែរ​។ ពាក្យ​នេះ​មានន័យថា គ្រឿង​អន្លក់ស្រស់​ឆៅ ឬ​ឆ្អិន សម្រាប់​ប្រើ​បរិភោគ​ផ្សំ​ជាមួយនឹង​អាហារ​ឆ្អាប​។ ឧទាហរណ៍​៖ របោយ​នំ​បញ្ចុក​។


មួយវិញទៀត មានន័យថា ដែល​ពីមុន​មាន​ច្រើន លុះ​តម​ក​កាន់តែ​រលោះ​នៅមាន​បន្តិចបន្តួច​រង្វើលៗ​។ ឧទាហរណ៍​៖ ផ្លែស្វាយ​នៅមាន​របោយៗ​, មនុស្ស​មកកាន់​តែ​ល្បោយ​ហើយ​ ​

© រក្សាសិទ្ធិដោយ thmeythmey.com