កីឡាអន្តរជាតិ
អន្តរជាតិ
Griezmann៖ ៦/១០ ខ្ញុំ​អាចទៅ Manchester United រដូវ​កាល​ក្រោយ​
23, May 2017 , 3:14 pm        
រូបភាព
Antoine Griezmann ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម Atletico Madrid និយាយថា រូបគេ​អាចមាន​ឱកាស​ដល់​ទៅ ៦​លើ​១០ ដែល​អាច​នឹង​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford នៅ​រដូវ​កាល​ថ្មី​ខាងមុខនេះ​។​



​ក្រោយពី​លេចលឺ​ពាក្យ​ចរចា​ម​អារាម​ពី​ការផ្ទេរ​កីឡាករ Antoine Griezmann ពី Atletico ទៅ Man Utd នោះ ឥឡូវនេះ​ខ្សែប្រយុទ្ធ​កំពុង​ឡើង​ជើង​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចេញមុខ​ប្រាប់​ទូរ​ទ្សន៍​បារាំង French TV ក្នុង​កម្មវិធី Quotidien ផ្ទាល់​តែ​ម្តងថា​រូបគេ​អាច​ផ្លាស់​ទៅកាន់​ទឹកដី Old Trafford នា​រដូវក្តៅ​ខាងមុខនេះ​ជាមួយនឹង​ភាគរយ ៦​លើ​១០​។​


​ឆ្លើយ​នឹង​សំណួរ​ថា​តើ Man Utd អាច​នឹង​ជា​ក្លឹប​ថ្មី​របស់គេ​ដែល​ទេ​? Griezmann បាន​ឆ្លើយតប​ថា​៖«​អាច ពិតជា​អាចទៅរួច​»​។ ហើយ​នៅពេល​សួរថា ឱកាស​នៃ​ការផ្លាស់​ទៅ​មានតែ​១​លើ​១០​ទេ​មែន​ទេ​? ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំនេះ​ក៏បាន​ឆ្លើយ​ទៀតថា ៦​លើ​១០​។​

Griezmann ធ្លាប់​បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង ៤១​លើក តាំងពី​ចូលរួម​លើកដំបូង​កាលពី​ឆ្នាំ​២០១៤​មក និង​ជួយ Atletico បាន​លេខ​៣ ជាមួយនឹង​គ្រាប់​បាល់​បញ្ចូល​ទី ២៦​គ្រាប់​នៅ La Liga រដូវ​កាល​នេះ​។​

​ប្រសិនបើ​បិសាច​ក្រហម​ចង់បាន​រូបគេ​មកជួយ​ក្រុម​នៅ​រដូវ​កាល​ក្រោយ​មែន​នោះ Man Utd ត្រូវ​ចំណាយលុយ​សន្ធឹក​សន្ធាប់​រហូតដល់ ៨៦​លាន​ផោន ប្រមាណ​១១១​លាន​ដុល្លារ​អាមេរិក​ដើម្បី​ទិញ​ផ្តាច់​កិច្ចសន្យា Griezmann ជាមួយនឹង Atletico Madrid​។​

​សូមបញ្ជាក់ថា អតីត​សមាជិក​ក្រុម Real Sociedad នេះ ក៏​ធ្លាប់​ជាប់​ឈ្មោះ​លំដាប់​ទី​៣​ជា​កីឡា​ល្អ​ប្រចាំឆ្នាំ​លំដាប់​ពិភពលោក Ballon d'Or ផងដែរ ដោយ​ម្ចាស់​ពាន​បាន​ទៅ Cristiano Ronaldo និង Leonel  Messi បាន​លេខ​២៕


Tag:
 ​បាល់ទាត់​
  Manchester United
  Antoine Griezmann
  Atletico Madrid
© រក្សាសិទ្ធិដោយ thmeythmey.com