អត្ថបទពាណិជ្ជកម្ម
​ពិ​ពរ​ណ៌​ទម្រង់​នៃ​ការតភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​រវាង កម្ពុជា - ថៃ ដើម្បី​ការរីកចម្រើន​ប្រកបដោយ​ចីរភាព​
23, May 2017 , 3:47 pm        
រូបភាព
​ថ្ងៃ អង្គារ ទី ២៣ ខែ ឧសភា ឆ្នាំ ២០១៧ សន្និសីតកាសែត​ស្តីអំពី ការជំរុញ​ការភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​រវាង កម្ពុជា - ថៃ ដើម្បី​ការរីកចម្រើន​ប្រកបដោយ   ចេរភាព ដោយ​ជំរុញ​ការអភិវឌ្ឍន៍​ប្រព័ន្ធ​ការដឹកជញ្ជូន​ប្រកបដោយ​ស្តង់ដារ​អន្តរជាតិ សម្រាប់​ការដឹកជញ្ជូន​និង​ការទំនាក់ទំនង​។ ក្នុងនោះ​ក៏មាន​ការអញ្ជើញ​សហគ្រិន​កម្ពុជា​ទៅ​ចូលរួម “​ពិ​ពរ​ណ៌​ការដឹកជញ្ជូន​ដ៏​ចាំបាច់​បំផុត អាស៊ាន ស្តីអំពី បច្ចេកវិទ្យា​ដឹកជញ្ជូន ដំណោះស្រាយ​និង​ឧបករណ៍​ក្នុងការ​ដឹកជញ្ជូន - TILOG-LOGISTIX 2017  ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៦ - ១៨ សីហា ឆ្នាំ ២០១៧ នៅ​មជ្ឍមណ្ឌល​ពិ​ពរ​ណ៌ BITEC  ទីក្រុង​បាងកក ប្រទេស​ថៃ​។​

​លោក​ជិ​រ៉ាវុធ សុ​វ៉ាន់​ណា​អាត ភារធារី​ស្ថានទូត​ថៃ​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម ការិយាល័យ​កិច្ចការ​ពាណិជ្ជកម្ម ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា បានធ្វើការ​បង្ហាញ​អំពី “​គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ថៃ​ដែល​គាំទ្រ​ដល់​ឧស្សាហកម្ម​ដឹកជញ្ជូន​រវាង ថៃ - កម្ពុជា​”​។ លោក​បានលើកឡើង​អំពី ពិ​ពរ​ណ៌ TILOG-LOGISTIX 2017  ដែលជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ថៃ​តាមរយៈ​នាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ក្រសួងពាណិជ្ជកម្ម​ថៃ ដោយ​រួមសហការ​រៀបចំ​ជាមួយ​ក្រុមហ៊ុន Reed Tradex ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ការដឹកជញ្ជូន​សម្រាប់​ព​ង្រឹ​ង​ពាណិជ្ជកម្ម​រវាង ថៃ - កម្ពុជា និង​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច - សង្គម ឲ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត​ជាមួយ​បណ្តា​ប្រទេសជិតខាង​។ លោក​បាន​មានប្រសាសន៍ថា កម្ពុជា​បានធ្វើ​កំណែទម្រង់​គោលនយោបាយ​ពាណិជ្ជកម្ម​សេរី ជាមួយនឹង​បរិយាកាស​នយោបាយ​ដ៏​ល្អ​និង​ការបន្ត​លូតលាស់​នៃ​សេដ្ឋកិច្ច​របស់ខ្លួន​។ ក្នុងនាម​ជា​ដៃគូរ​ពាណិជ្ជកម្ម​ដ៏​យូរអង្វែង​ជាមួយនឹង​ការជឿទុកចិត្ត​ខ្ពស់​លើ​ផលិតផល​ថៃ បានធ្វើ​ឲ្យ​ប្រទេស​ថៃ​ក្លាយជា​ដៃគូរ​ពាណិជ្ជកម្ម​ធំ​ទី ២ របស់​កម្ពុជា​កាលពី ៥ ឆ្នាំ​កន្លងទៅ​។ នៅក្នុង​ឆ្នាំ ២០១៦ ទំហំ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំង​ពីរបាន​កើន​ដល់ ៥.៦ ពាន់​លាន​ដុល្លារ មាន​ទំហំ​ប្រហាក់ប្រហែល​នឹង​ឆ្នាំ ២០១៥ ដែរ ហើយ​សម្រាប់​ឆ្នាំនេះ លោក​រំពឹងទុក​ថា នឹង​កើន​ឡើងដល់ ៥.៨ ពាន់​លាន​ដុល្លារ ឬ​កើនឡើង​ប្រហែល ៥ ភាគរយ​។ ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ដ៏​ខ្ពស់​នេះ ការជំរុញ​ការអភិវឌ្ឍ​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ និង​ជួយ​ពង្រឹង​ការដោះដូរ​ពាណិជ្ជកម្ម​គ្នា​អោយ​បន្ត​រីកចម្រើន​តទៅ​មុខ​។ ការធ្វើ​ពាណិជ្ជកម្ម​សម័យ​ទំនើប ទាមទារ​ឲ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ការដឹកជញ្ជូន​ងាយស្រួល ដែល​ភ្ជាប់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​ឃ្លាំង​ស្តុក​ទំនិញ​បាន​ឆាប់រហ័ស​។ ប្រទេស​ថៃ មាន​ប្រព័ន្ធគ្រប់គ្រង​ការដឹកជញ្ជូន​ដែលមាន​ការអភិវឌ្ឍ​ដ៏​ប្រណីត ដែល​អាច​ភ្ជាប់​ប្រទេស​កម្ពុជា​ជាមួយ​ប្រព័ន្ធ​ការដឹកជញ្ជូន​ដ៏​រលូន​ទៅកាន់​បណ្តា​ប្រទេស​អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​តំបន់​។ រាជរដ្ឋាភិបាល​ថៃ សម្លឹង​ឃើញ​នូវ​សារៈសំខាន់​នៃ​ការជំរុញ​ការដឹកជញ្ជូន ជាពិសេស​ពាណិជ្ជកម្ម​ទ្វេរ​ភាគី និង​មាន​គោលនយោបាយ​ជំរុញ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ការដឹកជញ្ជូន​ទំនិញ​និង      សេវាកម្ម​ឲ្យ​មាន​កម្រិតស្តង់ដារ​អន្តរជាតិ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ការអភិវឌ្ឍ​ធុរកិច្ច​រវាង​ប្រទេស​ទាំងពីរ​។ លោក​ក៏បាន​ធ្វើការ​ពន្យល់​បន្ថែ​ម​ទៀតថា​៖ ជាមួយនឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​បែបនេះ​នឹង​ឈានទៅរក​ការពង្រីក​អាជីវកម្ម​ក្នុង​តំបន់​បាន​យ៉ាង​ឆាប់     រហ័ស​។​

​​លោក​ស៊ិន ច​ន្ធី ប្រធាន​សហព័ន្ធ​អ្នក​ឈានមុខ​ក្នុង​វិស័យ​ដឹកជញ្ជូន​កម្ពុជា - Cambodia Freight Forwarders Association (CAMFFA) បាន​លើក​បង្ហាញ​អំពី “​ការតភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​រវាង កម្ពុជា - ថៃ ដែលជា​គន្លឹះ​ឈានទៅរក​ជោគជ័យ​ក្នុង​វិស័យ​ដឹកជញ្ជូន​”​។ លោក​បានចង្អុលបង្ហាញ​ថា ការតភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​រវាង    កម្ពុជា - ថៃ បានកើត​ឡើង និង​ត្រូវបាន​ពង្រឹង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ តាមរយៈ​ការដោះដូរ​លិខិតអនុញ្ញាត​ឲ្យ​ចេញចូល​រថយន្ត​និង​តារាង​តម្លៃ​ពន្ធគយ​ឆ្លងដែន​រវាង​ប្រទេស​ទាំងពីរ ឈានឆ្ពោះ​ទៅកាន់​ការបង្កើត​អោយមាន​នូវ​ទំហំ​ការដឹកជញ្ជូន​កាន់តែ​ច្រើនឡើង និង​ការបើក​ច្រកព្រំដែន​ថ្មីៗ​រវាង​ប្រទេស​ទាំងពីរ​។ ការអនុវត្ត​បែបនេះ ជួយ​ឲ្យ​ការដឹកជញ្ជូន​ទំនិញ​ទៅ​ដល់ដៃ​អតិថិជន​បាន​កាន់តែ​ឆាប់រហ័ស កាត់បន្ថយ​ថ្លៃដើម​ក្នុង​ការផ្ទេរ​ឆ្លងកាត់​តាម​ច្រកព្រំដែន​នៃ​ប្រទេស​វៀតណាម និង​ជួយ​ផ្ទេរ​ទំនិញ​ទៅកាន់​ប្រព័ន្ធ​ដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​ដើម្បី​ដឹក​ទៅកាន់​គោលដៅ​នីមួយៗ​ក្នុងប្រទេស​កម្ពុជា​បាន​ឆាប់រហ័ស​។ លោក​ស៊ិន ច​ន្ធី បាន​សម្លឹង​ឃើញ​ឱកាស​ក្នុង​ការពង្រឹង​ពាណិជ្ជកម្ម​និង​ការប្រកួតប្រជែង​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ និង​ការតភ្ជាប់​គ្នា​ដើម្បី​បំរើ​ដល់     គោលដៅ​ផ្សេងទៀត​ក្នុង​អាស៊ាន តាមរយៈ​ដំណើរការ​ដ៏​ងាយស្រួល អត្រា​ចំណាយ​ដែលមាន​ភាព​ប្រកួតប្រជែង កាត់បន្ថយ​ពេលវេលា​ក្នុងការ​ដឹកជញ្ជូន និង​ការបើក​ច្រក​ថ្មីៗ​។ ដើម្បី​ឲ្យ​អ្វីៗ​ដែល​បានលើកឡើង​នេះ​អាច​កើតឡើង​បាន លោក​ស៊ិន ច​ន្ធី យល់ឃើញថា ពិ​ពរ​ណ៌ TILOG-LOGISTIX 2017  គឺជា​ទម្រង់​ពង្រឹង​ការតភ្ជាប់​ពាណិជ្ជកម្ម​ទ្វេរ​ភាគី តាមរយៈ​ការរៀបចំ​ឲ្យ​មានការ​ជួបគ្នា​រវាង​សហគ្រិន​នៃ​ប្រទេស​ទាំងពីរ និង​ចែករំលែក​ការដឹកជញ្ជូន​និង​ការតភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។​

​ជាមួយនឹង​ប្រធានបទ​ដូចគ្នានេះដែរ លោក​ថង​យូ ឃុ​ង​ខាន់ អគ្គនាយក​សហភាព​ការដឹកជញ្ជូន​ផ្លូវគោក​នៃព្រះរាជាណាចក្រ​ថៃ ក៏បាន​បង្ហាញ​ទស្សនៈ​គាំទ្រ​នូវ​សារសំខាន់​នៃ​ការតភ្ជាប់​ការដឹកជញ្ជូន​ក្នុង​តំបន់ ដោយ​ធ្វើការ​ចង្អុល​បង្ហាញថា វា​មាន​សារៈសំខាន់​បំផុត​សម្រាប់​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​និង​ការដោះដូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន​នៃ​បណ្តា​ប្រទេស CLMV ដែលជា​ទីផ្សារ​ដ៏​មាន​សក្តានុពល​បំផុត​ក្នុង​តំបន់​ដែល​នឹង​រីកលូតលាស់​បាន​ខ្ពស់​ផងដែរ​។ កម្ពុជា​ផ្តោត​សំខាន់​ទៅលើ​ការដឹកជញ្ជូន​ផ្លូវគោក ដែលមាន​ការចំណាយ​ពេល​តិច​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​ថ្នល់​រវាង​ប្រទេស​ទាំងពីរ​។ កំណែទម្រង់​នូវ​ការតភ្ជាប់​ការដឹកជញ្ជូន​រវាង​ប្រទេស​ទាំងពីរ​មាន​សារសំខាន់​បំផុត និង​ជួយ​ជំរុញ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​បន្ត​រីកលូតលាស់​បានជា​ដរាប​។ វា​នឹង​ឈានទៅរក​កំណែទម្រង់​ហេដ្ឋារចនាសម្ព័ន្ធ​ដឹកជញ្ជូន​រវាង​សហគ្រិន​ក្នុង​តំបន់ និង​ចុងបញ្ចប់​នឹង​បង្កើតឡើង​នូវ​បណ្តាញ​ការដឹកជញ្ជូន​ដ៏​ទាន់សម័យ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​ទៅកាន់​ឃ្លាំងទំនិញ​។ ពិ​ពរ​ណ៌ TILOG-LOGISTIX 2017  នឹង​ជួយ​អោយ​សហគ្រិន    កម្ពុជា​ស្វែង​រកឃើញ​ដៃគូរ​ធុរកិច្ច​ការដឹកជញ្ជូន​ក្នុងប្រទេស​ថៃ​និង​បណ្តា​ប្រទេស​ដទៃទៀត រួមទាំង​ផ្នែក​រដ្ឋ​នៃ​រាជរដ្ឋាភិបាល​ថៃ​ផងដែរ​។ លោក​ថង​យូ ឃុ​ង​ខាន់ បានធ្វើការ​ពន្យល់​បន្ថែ​ម​ទៀតថា​៖ លោកអ្នក​អាច​ទៅ​ទស្សនា​មើល​ដោយផ្ទាល់​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ការដឹកជញ្ជូន​ថៃ​ដែល​បំរើ​ដល់​ការដឹកជញ្ជូន​ក្នុង​បណ្តា​ប្រទេស CLMV និង​ដើម្បី​ឃើញ​ឱកាស​រីកចម្រើន​ក្នុង​ធុរកិច្ច​ការដឹកជញ្ជូន    សម្រាប់​ការតភ្ជាប់​តំរូវការ​និង​ការផ្គត់ផ្គង់​ក្នុង​តំបន់​។​

​អ្នកនាង ដួង​រ៉ាត់ ឧ​ត្ត​ម​ស៊ុម​ផន ប្រធាន​គ្រប់​គ្រង់​ផ្នែក​វិនិយោគ​ជាន់ខ្ពស់ នៃ​ក្រុមហ៊ុន Reed Tradex បានធ្វើ​បទ​បង្ហាញថា ពិ​ពរ​ណ៌ TILOG-LOGISTIX 2017  ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ថ្ងៃទី ១៦ - ១៨ សីហា ឆ្នាំ ២០១៧ នៅ​មជ្ឍមណ្ឌល​ពិ​ពរ​ណ៌ BITEC  ទីក្រុង​បាងកក ប្រទេស​ថៃ ក្រោម​ប្រធានបទ “​ការតភ្ជាប់​ទំនាក់ទំនង​ការដឹកជញ្ជូន​ដើម្បី​ការរីក    ចម្រើន​ប្រកបដោយ​ចេរភាព អាស៊ាន​បូក ៦” ជា​ពិ​ពរ​ណ៌​ដ៏​ល្អឥតខ្ចោះ​ដែល​បង្ហាញ​អំពី​សេវាកម្ម​ការដឹកជញ្ជូន​ពាណិជ្ជកម្ម​ក្នុង​តំបន់​។ ពិ​ពរ​ណ៌​នេះ​ក៏​នឹង​បង្ហាញ​ផងដែរ​នូវ​បច្ចេកវិទ្យា ការធ្វើ​ឲ្យ​ប្រសើរឡើង ម៉ាស៊ីន ឧបករណ៍ អ្នកផ្តល់​សេវាកម្ម​ដឹកជញ្ជូន អ្នកផ្តល់​សេវាកម្ម​ផ្នែក​បច្ចេកវិទ្យា និង​ដំណោះស្រាយ​ផ្សេងៗ ដែល​មកពី​បណ្តា​ក្រុមហ៊ុន​ឈានមុខ​ចំនួន ៤១៥ ពី ២៥ ប្រទេស​ទូទាំង        ពិភពលោក​។ ពិ​ពរ​ណ៌​នេះ​ក៏បាន​នាំមក​នូវ​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ដឹកជញ្ជូន​ទាំង​ផ្លូវគោក ផ្លូវអាកាស និង​ផ្លូវទឹក ក្នុង​ឧស្សាហកម្ម​ធំៗ​ជាច្រើន​ក្នុង​តំបន់​អាស៊ាន ដើម្បី​ផ្តល់ឱកាស​ការជួបគ្នា​និង​បង្កើត​ទំនាក់ទំនង​គ្នា​សម្រាប់​បើក​ច្រកទ្វារ​ពាណិជ្ជកម្ម​ក្នុង​តំបន់​។​

​ប្រធានបទ​នេះ ផ្តោត​សំខាន់​ដើម្បី​ធ្វើអោយ ពិ​ពរ​ណ៌ TILOG-LOGISTIX 2017  អាច​ផ្តល់ជូន​នូវ​គុណប្រយោជន៍​ល្អៗ​ជូន​សហគ្រិន​កម្ពុជា​ក្នុង​ការធ្វើ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទ្វេរ​ភាគី ក្នុង​ផ្នែក​បច្ចេកវិទ្យា ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ាន តាមរយៈ​ការចូលរួម​ក្នុងការ​ជួបជុំគ្នា​មួយ​ដើម្បី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម ពង្រឹងសមត្ថភាព​ការប្រកួតប្រជែង ផ្លាស់ប្តូរ​ទស្សនៈ​ការគ្រប់គ្រង​ការដឹកជញ្ជូន ចូលរួម​សិក្ខាសាលា​អប់រំ​អន្តរជាតិ​ផ្សេងៗ ដូចជា វេទិការ​ពិភាក្សា​ការដឹកជញ្ជូន   ពាណិជ្ជកម្ម (Trade Logistics Symposium) និង​វេទិការ​ភស្តុភារ​និង​ការដឹកជញ្ជូន​ពិភពលោក (World Transport & Logistics Forum-WTLF) ជាដើម​។ អ្នកនាង ដួង​រ៉ាត់ ឧ​ត្ត​ម​ស៊ុម​ផន ក៏បាន​ពន្យល់​ផងដែរ​ថា​៖ ទាំងនេះ​នឹង​ផ្តល់ឱកាស​ជូន​លោកអ្នក​បាន​ចូលរួម​ភ្ជាប់​ទំនាក់ទំនង​អាជីវកម្ម​ផ្នែក​ដឹកជញ្ជូន ស្វែងរក​ដៃគូរ​ពាណិជ្ជ​កម្ម និង​បង្កើត​ទំនាក់ទំនង​ជាមួយនឹង​អ្នក​ដែល​បាន​ចូលរួម​ផ្សេងៗ​ទៀត​ក្នុង​រយៈពេល​វែង​ក្នុង​អាជីវកម្ម​ប្រភេទ​នេះ​។ ពិ​ពរ​ណ៌​មួយ​នេះ និង​បង្កើត​ឱកាស​សម្រាប់​សហគ្រិន កម្ពុជា - ថៃ អាច​ពង្រីក​ទំនាក់ទំនង​អាជីវកម្ម​របស់ខ្លួន រួមទាំង​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដែល​បានមកពី​ការអភិវឌ្ឍ​ការដឹកជញ្ជូន​នៅ​ថ្ងៃ   អនាគត​។​



​មាន​ផលប្រយោជន៍​ជាច្រើន​ទៀត​សម្រាប់​អ្នកចូលរួម​ដែលជា​ពាណិជ្ជករ​កម្ពុជា​ក្នុង​ពិ​ពរ​ណ៌ TILOG-LOGISTIX 2017  សូម​អញ្ជើញ​ចុះឈ្មោះ​អោយបាន​ត្រឹម​ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ ដើម្បី​ទទួលបាន​នូវ​អត្ថប្រយោជន៍​ពិសេសៗ (​សម្រាប់​អ្នក​ចុះឈ្មោះ​មុន ទទួលបាន​មុន​) ជាមួយនឹង​ការផ្តល់ជូន​ការ​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​ចំនួន ២ យប់ ៣ ថ្ងៃ សម្រាប់​បន្ទប់​គ្រែ ២ សេវាកម្ម​រៀបចំ​ការជួប​ពិភាក្សា​អាជីវកម្ម និង​សិទ្ធិ​ចូលរួម​សិ​ន្និ​សីត​និង​សិក្ខាសាលា​ផ្សេងៗ​។ សម្រាប់​អ្នក​ដែលមាន​ចំណាប់អារម្មណ៍ សូម​ចុះឈ្មោះ​តាមរយៈ​អ៊ី​ម៉ែ​ល [email protected] (​ការផ្តល់ជូន​ខាងលើ​អាចធ្វើ​ការផ្លាស់ប្តូរ​ដោយ​មិនចាំបាច់​ជូនដំណឹង​ជាមុន អាស្រ័យ​លើ​គោលនយោបាយ​និង​តម្រូវការ​ចាំបាច់​របស់​ក្រុមហ៊ុន​។​)

​សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់​៖
www.tilog-logistix.com

( អត្ថបទ​ពាណិជ្ជកម្ម )


© រក្សាសិទ្ធិដោយ thmeythmey.com