ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
ក្រុមទាំង១៥ និង ឈានដល់វគ្គផ្តាច់ព្រាត់ក្នុងកម្មវិធី SmartStart
26, May 2017 ,
4:10 pm
រូបភាព
×
ដោយ:
ជី ដាណា
កាលពី ថ្ងៃទី ២៦ ឧសភា ២០១៧ បន្ទាប់ពីចំណាយពេលមួយខែក្នុងការរៀបចំផែនការ ការបង្វឹកពីអ្នកជំនាញ និងកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លានោះ និស្សិតដែលជម្រុះនៅសល់ទាំង ១៥ ក្រុម នឹងត្រូវធ្វើបទបង្ហាញចុងក្រោយអំពីផែនការអាជីវកម្មបែបឌីជីថលរបស់ខ្លួននៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០១៧ ដើម្បីមានឱកាសឈ្នះប្រាក់រង្វាន់ចំនួន ៤ ពាន់ដុល្លារ និងការជួយជ្រោមជ្រែងបន្ថែមទៀតលើអាជីវកម្មរបស់ខ្លួនក្នុងរយៈពេលប្រាំមួយខែបន្ទាប់ ។
ក្រុមហ៊ុនទូរសព្ទ Smart បានដាក់ចេញកម្មវិធី “SmartStart: Young Innovator Program” របស់ខ្លួននៅខែកុម្ភៈ ដែលមានគោលបំណងបណ្ដុះគំនិតអាជីវកម្មទាក់ទិននឹងបច្ចេកវិទ្យាដល់បណ្ដានិស្សិតដែលសិក្សានៅសកលវិទ្យាល័យនៃប្រទេសកម្ពុជា ។ក្រោយពេលព្រឹត្តិការណ៍ Hackathon រយៈពេលពីរថ្ងៃកាលពីខែមេសា បេក្ខជនចំនួន ១៥ ក្រុមបានជាប់ក្នុងការជម្រុះចេញពីបេក្ខជនចំនួន ៣០ ក្រុមដំបូង ។
ពួកគេបានចំណាយពេលមួយខែមកនេះ ដើម្បីសម្រិតសម្រាំងគោលគំនិតអាជីវកម្មរបស់ខ្លួន ក្រោមការជួយគាំទ្រពីអ្នកជំនាញក្នុងឧស្សាហកម្ម និងពីក្រុមហ៊ុន Smart ហើយដែលបានឆ្លងកាត់វគ្គ “Technopreneurship Challenge” រយៈពេលមួយសប្ដាហ៍នៅក្នុងខេត្តបាត់ដំបង ដែលវគ្គនេះបានជួយដុសខាត់គំនិតរបស់ពួកគេ ក៏ដូចជាសម្រិតសម្រាំងឯកសារបទបង្ហាញរបស់ពួកគេផងដែរ ដើម្បីត្រៀមក្នុងការធ្វើបទបង្ហាញចុងក្រោយនៅថ្ងៃអាទិត្យនេះ ។
ក្រុមនិស្សិតត្រូវធ្វើយ៉ាងណាឲ្យក្រុមគណៈកម្មការវាយតម្លៃជឿជាក់លើគំនិត អាជីវកម្មរបស់ខ្លួនទាក់ទិននឹងភាពដើម លទ្ធភាពទទួលផលចំណេញ និងសារសំខាន់នៃគំនិតអាជីវកម្មរបស់ខ្លួន នៅពេលដែលពួកគេធ្វើបទបង្ហាញដោយផ្ទាល់នៅចំពោះមុខអ្នកចូលរួមនៅឯមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) នារាជធានីភ្នំពេញ នៅថ្ងៃអាទិត្យនេះ ។
ក្រុមនិស្សិតចំនួនប្រាំក្រុមដែលជាប់នៅសប្តាហ៍នេះនឹង ឈានបន្ទាប់ទៅកាន់ ដំណាក់កាលបណ្ដុះបណ្ដាលលម្អិតរយៈពេល ៦ ខែ ដែលក្នុងរយៈកាលនោះផែនការអាជីវកម្មរបស់ពួកគេនឹងត្រូវសម្រិតសម្រាំងបន្ថែមទៀត និងរៀបចំឲ្យចេញជាគំនិតអាជីវកម្មដែលអាចទទួលផលចំណេញ ។ មួយក្រុមដែលបង្ហាញសក្តានុពលខ្លាំងបំផុតនឹងមានឱកាសធ្វើដំណើរទស្សនៈកិច្ច នៅក្រុមហ៊ុននានាដូចជា Google, Facebook និង Microsoft នៅប្រទេសសិង្ហបុរី និងដើម្បីទទួលបាននូវគន្លឹះ និងដំបូន្មានដ៏មានតម្លៃបន្ថែមទៀត ។
សូមចូលរួមក្នុងព្រឹត្តិការណ៍ធ្វើបទបង្ហាញចុងក្រោយនាថ្ងៃអាទិត្យនេះដោយសេរី ដើម្បីគាំទ្រនឹងទទួលបានគំនិតអាជីវកម្មបែបឌីជីថលរបស់និស្សិតខ្មែរ និងដើម្បីលើកស្ទួយអនាគតនៃការអភិវឌ្ឍន៍វិស័យឌីជីថលនៅ កម្ពុជា ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
2 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
3 ថ្ងៃ
សមត្ថកិច្ចខេត្តកែប ធ្វើកិច្ចសន្យាអាជីវករ២រូប ឱ្យឈប់ទារលុយពីភ្ញៀវទេសចរដែលអង្គុយតាមឆ្នេរ
7 ថ្ងៃ
«បុរាណ»និង«បូរាណ» មានអត្ថន័យដូចគ្នា
1 សប្តាហ៍
«ភេរវកម្ម» មិនមែន «ភេវរកកម្ម» ឬ «ភារវកម្ម» ឡើយ
5 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម