ជាតិ
ក្រសួងបរិស្ថាន និង Three Heart Foundation ចុះMOU ស្តីពីការលើកកម្ពស់គុណភាពជីវិតនៅកម្ពុជា
× ភ្នំពេញ៖ ក្រសួងបរិស្ថាន និងមូលនិធិ Three Heart Foundation បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការស្ដីពីការលើកកម្ពស់គុណភាពជីវិតនៅកម្ពុជា។ ការចុះអនុស្សារណៈនេះ តាមរយៈកម្មវិធីអប់រំសុខភាព និងបរិស្ថាន។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។
ក្រសួងបរិស្ថាន និងមូលនិធិ Three Heart Foundation បានចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើកិច្ចសហប្រតិបត្តិការស្ដីពីការលើកកម្ពស់គុណភាពជីវិតនៅកម្ពុជា។ អនុស្សារណៈនៃការយោគយល់គ្នា (MOU)នេះ ធ្វើឡើងនៅក្រសួងបរិស្ថាន កាលពីថ្ងៃទី២៥ ខែឧសភា រវាងលោក អ៊ាង សុផល្លែត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងកញ្ញា Hisae ARAI ប្រធានមូលនិធិ Three Heart Foundation។
អនុស្សារណៈនៃការយោគយល់គ្នានេះ នឹងផ្ដល់អត្តប្រយោជន៍ដល់យុវជនកម្ពុជា លើបញ្ហាសុខភាព អនាម័យសាធារណៈ តាមរយៈកម្មវិធីបរិស្ថាននានា។ ទន្ទឹមនឹងនេះ ក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលជាមួយភាគីពាក់ព័ន្ធផ្សេងៗ និងគាំទ្រចំពោះលក្ខខណ្ឌចូលរួមរបស់មូលនិធិ Three Heart Foundation ជាពិសេស ក្រសួងនឹងចូលរួមពេលមានព្រឹត្តិការណ៍ពិសេសៗផងដែរ។
មូលនិធិ Three Heart Foundation ជាអង្គការក្រៅរដ្ឋាភិបាល ដែលបានចូលមកកម្ពុជាតាំងពីឆ្នាំ២០១៤ ដោយផ្ដោតសំខាន់លើការធ្វើឲ្យប្រសើរឡើងនូវចំណេះដឹងការអប់រំសុខភាព ការផ្លាស់ប្ដូរវប្បធម៌ និងការអភិវឌ្ឍន៍វិស័យកីឡាដល់យុវជន កុមារកម្ពុជា តាមតំបន់នានា និងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈកម្មវិធីបរិស្ថាន៕
Tag:
ក្រសួងបរិស្ថាន
MOU
© រក្សាសិទ្ធិដោយ thmeythmey.com