ជាតិ
លោក ជា សុផារ៉ា នឹង​ជួប​ពលរដ្ឋ​អគារ​ប៊ូ​ឌី​ញ ៤២៧​គ្រួសារ ដែល​បាន​ចុះកិច្ចសន្យា​ទទួលយក​សំណង​
26, May 2017 , 10:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្នុងចំណោម​ពលរដ្ឋ​នៅ​អាគារ​ប៊ូ​ឌី​ញ​ចំនួន ៤៩៣​គ្រួសារ មាន​ពលរដ្ឋ​ចំនួន​៤២៧​គ្រួសារ ឬ​បន្ទប់ ជិត​៩០​ភាគរយ​ហើយ បាន​ចុះ​កិច្ចសន្យាលក់​-​ទិញ​ជាមួយ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុងការ​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ជប៉ុន​។​



​ជាមួយគ្នានេះ​ក៏មាន​ពលរដ្ឋ​ចំនួន​១៩ គ្រួសារ​ទៀត បាន​ណាត់​ពេល​ជួប​ជាមួយ​ក្រុមការងារ​ចុះកិច្ចសន្យា​លក់​-​ទិញ​បន្ទប់​ស្នាក់នៅ​របស់​ពួកគេ​ផងដែរ​។ រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី លោក ជា សុផារ៉ា នឹង​ជួបពិភាក្សា​ជាមួយ​ពលរដ្ឋ​ដែល​បាន​ចុះកិច្ចសន្យា​ទាំង​៤២៧​គ្រួសារ និង​ពលរដ្ឋ​ណាត់ជួប ១៩​គ្រួសារ នៅ​ថ្ងៃទី​៣០ ឧសភា នៅ​ទីស្តីការក្រសួង​។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​។​

​សូមបញ្ជាក់ថា អគារ​ប៊ូ​ឌី​ញ​ដែលមាន​វ័យ​ចំណាស់ និង​មាន​សភាព​ទ្រុឌទ្រោម​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមហ៊ុន​ជប៉ុន​មួយ​ឈ្មោះ អា​រ៉ា​កា​វ៉ា ទិញ​ពី​ពលរដ្ឋ​ក្នុងតម្លៃ​១៤០០​ដុល្លារ​អាមេរិក ក្នុង​មួយ​ម៉ែត្រការ៉េ​។ ទីតាំង​អគារ​ប៊ូ​ឌី​ញ​នេះ នឹងត្រូវ​សង់​ជា​អគារ​ពាណិជ្ជកម្ម​កម្ពស់​៣០​ជាន់ ដែល​គ្រោង​ចំណាយ​ទឹកប្រាក់​ចន្លោះ​ពី​៧០​លាន ទៅ​៨០​លាន​ដុល្លារ​អាមេរិក​៕


Tag:
 ជា សុផារ៉ា​
 ​ អគារ​ប៊ូ​ឌី​ញ
© រក្សាសិទ្ធិដោយ thmeythmey.com