ជាតិ
រថយន្ត
សេដ្ឋកិច្ច
Mercedes Benz ជា​ប្រភេទ​រថយន្ត​សម្រាប់តែ​អ្នកមាន​?
01, Jan 2018 , 7:39 pm        
រូបភាព
​រថយន្ត Mercedes Benz មាន​ច្រើន​ប្រភេទ ហើយ​ត្រូវបាន​សម្រិតសម្រាំង​ផលិតឡើង​យ៉ាង​ប្រណិត ប្រកបទៅដោយ​ផាសុកភាព​។  ហេតុនេះហើយ ទើប​ធ្វើ​ឲ្យ​រថយន្ត​ម៉ាក Mercedes Benz  មានតម្លៃ​ខ្ពស់​។ នេះ​ជាការ​បញ្ជាក់​របស់ លោក ឡេង វ​ន្ថា ប្រតិបត្តិ​ករ​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី ដែល​បញ្ជាក់​ដូច្នេះ​ថា​៖«Mercedes Benz គឺជា​រថយន្ត​ប្រណិត មាន​ផាសុកភាព សុវត្ថិភាព ហើយ​ធន់ អីចឹង​ហើយ​បានជា​វា​មានតម្លៃ​ខ្ពស់​»​។



​ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី មិនមែន​រថយន្ត Mercedes Benz ទាំងអស់​សុទ្ធតែ​មានតម្លៃ​ខ្ពស់​នោះទេ វា​ស្រ័យ​ទៅតាម​ប្រភេទ​រថយន្ត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ រាល់​អតិថិជន​ដែល​ជាវ​រថយន្ត Mercedes Benz នឹង​ទទួលបាន​ការធានា​ជួសជុល​ឥតគិតថ្លៃ​រយៈ​ពេល​២​ឆ្នាំ​ផងដែរ​។ 

​ប្រតិបត្តិ​ករ​ផ្នែក​លក់​ដដែល ក៏បាន​ប្រាប់​ឲ្យ​អតិថិជន កុំ​ឲ្យ​បារម្ភ ចំពោះ​ការស្វែងរក​គ្រឿងបន្លាស់​ដែរ​។ លោក វ​ន្ថា ថ្លែងថា នៅ​ក្រុមហ៊ុន​ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី មាន​គ្រឿងបន្លាស់​គ្រប់គ្រាន់ ដែល​ធានា​ទាំង​គុណភាព និង​តម្លៃ​។  លើសពីនេះ ក្រៅពី​ប្រភេទ​រថយន្ត Mercedes Benz  ក្រុមហ៊ុន​ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី  ក៏​ទទួល​ជួសជុល​រថយន្ត​ប្រភេទ​ផ្សេង​ផងដែរ ដូចជា Luxus, BM, Audi, និង​រថយន្ត​ម៉ាក Pouch ជាដើម​។​

​សូម​អញ្ជើញ​ស្តាប់​ការពន្យល់​បន្ថែម​ពី​លោក ឡេង វ​ន្ថា ប្រតិបត្តិ​ករ​ផ្នែក​លក់​របស់​ក្រុមហ៊ុន​ស្តារ អូ​តូ​(​ខេ​ម​បូ​ឌា​)​ខូ​អិ​ល​ធី​ឌី ដូចតទៅ​៖






Tag:
 ​រថយន្ត​
  Mercedes Benz
 ​ ឡេង វ​ន្ថា​
© រក្សាសិទ្ធិដោយ thmeythmey.com