ជាតិ
សម្តេចក្រុមព្រះ ធូរស្បើយ​ពី​ជំងឺ​
26, Jun 2017 , 9:43 am        
រូបភាព
រូបពីហ្វេសប៊ុកលោក ប៉ែន សង្ហា
រូបពីហ្វេសប៊ុកលោក ប៉ែន សង្ហា
ដោយ:
​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវបាន​អ្នក​ម្នាង​របស់​ព្រះអង្គ​យាង​ទៅ​ព្យាបាល​បន្ទាន់​នៅ​មន្ទីរពេទ្យ បន្ទាប់ពី​ជាតិ​ស្ករ​នៅក្នុង​ព្រះកាយ​របស់​ទ្រង់​ឡើង​ខ្ពស់​។​



​លោក ញ៉េប ប៊ុនជិន អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ជំងឺ​ទឹកនោមផ្អែម​។ « ជាតិ​ស្ករ​នៅក្នុង​ព្រះកាយ​ទ្រង់​ឡើង​ខ្ពស់​ពេក​ទើប​ធ្វើទុក្ខ​»​។ លោក ប៊ុន ជិន បញ្ជាក់​ដូច្នេះហើយ ក៏​បន្ថែមថា ក្រោយពី​មាន​ជាការ​ជួយសង្គ្រោះ​ពី​សំណាក់​ក្រុមគ្រូពេទ្យ​ខ្មែរ ជាតិ​ស្ករ​នៅក្នុង​ព្រះកាយ​ទ្រង់ បាន​ថយចុះ​ច្រើន និង​បាន​ធូរស្បើយ​ពី​ជំងឺ​ហើយ គិត​ត្រឹម​ថ្ងៃទី ២៦ ខែមិថុនា នេះ​។​

អនុប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​រូបនេះ បាន​បួងសួង​ឲ្យ​ព្រះអង្គ​ឆាប់​ជា​ដូចដើម​វិញ ដើម្បី​បំពេញ​តួនាទី​ជួយ​ដល់​ប្រជារាស្ត្រ​ខ្មែរ​។ លោក​ថ្លែង​អាណិត​ទ្រង់​យ៉ាងនេះ​ថា​៖«​យើង​អាណិត​ព្រះអង្គ​ណាស់ ដែល​នៅតែ​ខំ​គិតពី​ប្រជារាស្ត្រ​ទៀត ទោះបី​ព្រះអង្គ​មាន​ជំងឺ និង​មាន​ព្រះជន្ម​ច្រើន​បន្តិច​ក៏ដោយ​»​។​

​ជាមួយគ្នានេះ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក អតីត​អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ប៉ែន សង្ហា ក៏បាន​ថ្វាយព្រះពរ​ឲ្យ​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឆាប់​បានជា​សះស្បើយ​ពី​ជំងឺ​ផងដែរ​។​

​បច្ចុប្បន្ន​សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ មាន​ព្រះជន្ម ៧៤ ព្រះវស្សា​៕




Tag:
 នរោត្តម រណឫទ្ធិ​
  ញ៉េប ប៊ុនជិន
© រក្សាសិទ្ធិដោយ thmeythmey.com