ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចូល​គេង​យប់​ជ្រៅ អាច​បំផ្លាញ​សម្រស់​អ្នក​ដល់​ម្លឹ​ង​
26, Jun 2017 , 6:39 pm        
រូបភាព
ដោយ: ថ្មីៗ
​នៅពេលដែល​អ្នក​ចូល​គេង​យប់​ជ្រៅ វា​មិន​ត្រឹមតែ​អាច​បំផ្លាញ​សុខភាព​អ្នក​ទេ ថែមទាំង​អាច​បំផ្លាញ​សម្រស់​អ្នក​ទៀតផង​។ ដូចនេះ ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ផលប៉ះពាល់​នៃ​ការចូល​គេង​យប់​។ តើ​មាន​អ្វី​ខ្លះទៅ​?



    នៅពេលដែល​អ្នក​ចូល​គេង​ក្រោយ​ម៉ោង​១០ វា​នឹង​បំផ្លាញ​ស្បែក​អ្នក​បន្តិច​ម្តងៗ​។ វា​នឹងធ្វើ​ឲ្យ​ស្បែក​អ្នក​ស្ងួត កើតមាន​ស្នាម​ជ្រួញ ឡើង​ស្នាម​អ៊ុច​ខ្មៅ និង​មាន​អាកា​រៈ​ជាច្រើន​ទៀត​កើតឡើង​។ ដូចនេះ អ្នក​គួរតែ​ចូល​គេង​ឲ្យ​មុន​ម៉ោង​១០ ទើប​ស្បែក​អ្នក​អាច​បញ្ចេញ​ជាតិពុល​ចេញមកក្រៅ​បាន​។​
    វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​ស្បែក​ទេ ថែមទាំង​អាចធ្វើ​ឲ្យ​ភ្នែក​អ្នកមើល​មិនសូវ​ច្បាស់​ទៀតផង​។​
    មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រពះ និង​ពោះវៀន​អ្នក​ក៏​ដំណើរការ​មិនល្អ​ដែរ​នៅពេលដែល​ចូល​គេង​យប់​ជ្រៅ​ពេក​។​
    ការចងចាំ​របស់​អ្នកនឹង​ធ្លាក់ចុះ ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ វា​នឹងធ្វើ​ឲ្យ​ខួរក្បាល​អ្នក​ចុះខ្សោយ​ជាខ្លាំង​។​
    ប្រព័ន្ធ​ការពារ​រាងកាយ​អ្នកនឹង​ចុះខ្សោយ​ដូចគ្នា នោះ​ជំងឺ​ជាច្រើន​នឹង​ចាប់ផ្តើម​រត់​មករក​អ្នក​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com