ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការញ័រដើមទ្រូងដោយសារបេះដូង ទុកយូរអាចមានផលវិបាកអ្វីដែរទេ?
× ការញ័រដើមទ្រូងដោយសារបេះដូង ជាអារម្មណ៍មួយប្រាប់ថា បេះដូងកំពុងតែលោតញ៉ាប់ ញ័រ ឬលោតខ្លាំងៗ។ ការញ័រដើមទ្រូងអាចបណ្តាលមកពីស្ត្រេស ហាត់ប្រាណ ការប្រើថ្នា ឬជំងឺណាមួយ (កម្រ)។ ថ្វីបើការញ័រដើមទ្រូងអាចជារឿងគួរឲ្យបារម្ភខ្លាំង តែវាច្រើនែមិនមានគ្រោះថ្នាក់អ្វីទេ។ ករណីកម្រនោះគឺថា ការញ័រដើមទ្រូងអាចជាសញ្ញាមួយនៃជំងឺបេះដូងដ៏ធ្ងន់ធ្ងរដូចជា បេះដូងលោតខុសចង្វាក់ ដែលត្រូវការការព្យាបាល។
បើសិនការញ័រដើមទ្រូងមិនបង្កឡើងដោយជំងឺបេះដូងទេ នោះវានឹងមានផលវិបាកតិចតួចណាស់។ ប៉ុន្តែសម្រាប់ជំងឺបេះដូងវិញ ការញ័រទ្រូងអាចនឹងបង្កជាផលវិបាកមួយចំនួនដូចខាងក្រោមនេះ៖
ខ្យល់គរ
បើសិនជាបេះដូងលោតញ៉ាប់ សម្ពាធឈាមអាចនឹងធ្លាក់ចុះ ដែលជាហេតុនាំឲ្យខ្យល់គរ។ រឿងនេះទំនងជាអាចកើតមានច្រើនបើសិនជាអ្នកមានបញ្ហាបេះដូងស្រាប់ដូចជា ជំងឺបេះដូងពីកំណើត ឬមានបញ្ហាលើប្រើសបេះដូង។
បេះដូងលែងដើរ
អ្វីដែលកម្រនោះគឺថា ការញ័រដើមទ្រូងអាចបណ្តាលឲ្យបេះដូងដើរខុសចង្វាក់ដែលគម្រាមគំហែងដល់អាយុជីវិតបាន ហើយក៏ធ្វើឲ្យបេះដូងឈប់លោតបានដែរ។
ដាច់សរសៃឈាមក្នុងខួរក្បាល
បើសិនជាការញ័រទ្រូងបង្កឡើងដោយជំងឺបេះដូង Atrial Fibrillation នោះឈាមអាចនឹងនៅផ្តុំគ្នា ហើយបង្កជាកំណកឈាមបាន។ បើសិនជាកំណកនេះរបេះចេញ វាអាចទៅស្ទះដល់សរសៃឈាមនៅខួរក្បាល និងបង្កជំងឺដាច់សរសៃឈាមខួរក្បាល។
ខ្សោយបេះដូង
រឿងនេះអាចកើតឡើងបានបើសិនជាបេះដូងច្របាច់មិនបានល្អរយៈពេលយូរដោយសារតែបេះដូងដើរខុសចង្វាក់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com