ជាតិ
​​​ន​យោ​បាយ​ជាតិ​
CPP នៅតែ​ឈ្នះ​អាសនៈ​១០០​ភាគរយ​នៅ​ឃុំ​-​សង្កាត់​ជិត​៤០​ទូទាំងប្រទេស​
26, Jun 2017 , 6:06 pm        
រូបភាព
ទោះបីជា​គណបក្ស​ប្រជាជន​កម្ពុជា បាត់បង់​អាសនៈ​ជាច្រើន បើ​ប្រៀបធៀប​ទៅនឹង​ការបោះឆ្នោត​ឆ្នាំ​២០១២​ក៏ដោយ ប៉ុន្តែ​ឃុំ​-​សង្កាត់​ប្រមាណ​៤០​ទូទាំងប្រទេស នៅតែ​ទទួល​សំឡេងគាំទ្រ​ដាច់ខាត ដែល​នាំ​ឲ្យ​គណបក្ស​មួយ​នេះ គ្រប់គ្រង​តំណែង​មេឃុំ ជំទប់​ទីមួយ ជំទប់​ទី​ពីរ និង​សមាជិក​ក្រុមប្រឹក្សា​ទាំងអស់​។​



​តាម​លទ្ធផល​បែងចែក​អាសនៈ​ផ្លូវការ​ដែល​ផ្សាយ​ដោយ​​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​១០០​ភាគរយ​នៅ​ឃុំ​ចំនួន​៣៨ ដែល​ក្នុងនោះ ១៧​ឃុំ​នៅ​រតនគិរី ៥​ឃុំ​នៅ​ពោធិ៍សាត់ ៤​ឃុំ​នៅ​កោះកុង ៤​ឃុំ​នៅ​មណ្ឌលគិរី ៣​ឃុំ​នៅ​ស្ទឹងត្រែង ២​ឃុំ​-​សង្កាត់​នៅ​ស្វាយរៀង ១​ឃុំ​នៅ​បន្ទាយមានជ័យ ក្រចេះ និង​ព្រះវិហារ​។

​នៅ​ខេត្តរតនៈគិរី​ដែលមាន​៥០​ឃុំ គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​៤៨​ឃុំ គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះ​២​ឃុំ​។ ក្នុងនោះ ឃុំ​រហូតដល់​ទៅ​១៧ ត្រូវ​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងស្រុង ដែល​រួមមាន ឃុំ​តា​ឡាវ ស្រុក​អណ្តូង​មាស ឃុំ​លុង​ឃុ​ង ស្រុក​បរ​កែវ ឃុំ​សិរី​មង្គល ស្រុក​កូន​មុំ ឃុំ​ល្បាំ​ង​១ ស្រុក​លំផាត់ ឃុំ​ចារ​អ៊ុង ឃុំ​ប៉ូ​យ ឃុំ​កាឡៃ ឃុំ​ល្អក់ ស្រុក​អូរ​ជុំ ឃុំ​តា​វែង​លើ ឃុំ​តា​វែង​ក្រោម ស្រុក​តា​វែង ឃុំ​ប៉ុង ឃុំ​កា​ចូ​ន ឃុំ​កោះ​ប៉ង់ ឃុំ​កោះ​ពាក្យ ឃុំ​កុក​ឡាក់ ឃុំ​ប៉ា​កាឡា​ន់ និង​ឃុំ​វើ​ន​សៃ ស្រុក​វើ​ន​សៃ​។

​ចំណែក​នៅ​ខេត្តពោធិ៍សាត់ គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​តំណែង​មេឃុំ និង​ជំទប់​ទីមួយ ទាំង​៤៩​ឃុំ​។ ឃុំ​ចំនួន​៥ មាន​សមាសភាព​ដឹកនាំ​ទាំងស្រុង​ពី​គណបក្ស​ប្រជាជន​កម្ពុជា ក្នុងនោះ​មាន ឃុំ​រាំង​ទិល ស្រុក​កណ្តៀង ឃុំ​អ​ន្សា​ចំបក់ ឃុំ​កំពង់​ពោធិ៍ ឃុំ​អូរសណ្តាន់ និង​ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ។​

​នៅ​ខេត្តកោះកុង និង​មណ្ឌលគិរី គណបក្ស​ប្រជាជន​កម្ពុជា ឈ្នះ​ដាច់​នៅ​ឃុំ​ចំនួន​៤​ផងដែរ​។ ខេត្តកោះកុង​មាន ឃុំ​ទួល​គគីរ ក្នុងស្រុក​មណ្ឌលសីមា ឃុំ​ជី​ផាត និង​ថ្ម​ដូន​ពៅ ក្នុងស្រុក​ថ្មបាំង រីឯ​ខេត្តមណ្ឌលគិរី មាន មណ្ឌលគិរី ឃុំ​រយំ ឃុំ​សុខសាន្ត នៅ​ស្រុក​កោះ​ញែក ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ​។​

៣​ឃុំ​នៅ​ខេត្តស្ទឹងត្រែង ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ដាច់​រួមមាន ឃុំ​សាម​ឃួ​យ ស្រុក​សេសា​ន ឃុំ​សន្តិភាព ស្រុក​សៀម​ប៉ាង និង ឃុំ​ព្រះ​រំកិល ស្រុក​ថា​ឡាប​រី​វ៉ា​ត់ ។ រីឯ​នៅ​ស្វាយរៀង មាន​ឃុំ​បន្ទាយ​ក្រាំង ស្រុក​កំពង់រោទិ៍ សង្កាត់​ស្វាយ​តឿ ក្រុង​ស្វាយរៀង​។​

​ខេត្តបន្ទាយមានជ័យ មាន​ឃុំ​តា​បែន ក្នុងស្រុក​ស្វាយចេក រីឯ​ខេត្តក្រចេះ មាន​ឃុំ​បឹង​ចារ ក្នុងស្រុក​សំបូរ​។ គួរបញ្ជាក់​ផងដែរ​ថា ឃុំ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​សំឡេង​ដាច់ សរុប​៣៧​ឃុំ សុទ្ធ​តែមាន​៥​អាសនៈ លើកលែងតែ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ មាន​រហូតដល់​៧​អាសនៈ​៕






Tag:
 បោះឆ្នោត​ឃុំ​-​សង្កាត់​
  CP
© រក្សាសិទ្ធិដោយ thmeythmey.com