ជាតិ
​សម្តេច ហ៊ុន សែន ទទួល​ជួប​ឯកអគ្គរដ្ឋទូត​អាមេរិក​
26, Jun 2017 , 6:33 pm        
រូបភាព
ដោយ: ថ្មីៗ
សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​រសៀល​ថ្ងៃ​ចន្ទ ទី​២៦ ខែមិថុនា នេះ បានទទួល​ជួប​លោក​ឯកអគ្គរដ្ឋទូត​អាមេរិក លោក William A. Heidt នៅ​ភូមិគ្រឹះ​របស់ខ្លួន​។​



​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា ភាគី​ទាំង​ពីរបាន​ពិភាក្សាគ្នា​លើ​បញ្ហា​ជាច្រើន ក្នុងនោះ មានដូចជា ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​អាមេរិក និង​កម្ពុជា អាទិភាព​នៃ​ការអភិវឌ្ឍន៍ សិទ្ធិមនុស្ស និង​បញ្ហា​ដទៃទៀត ដែលមាន​សារសំខាន់​សម្រាប់​ទំនាក់​ទំនង​កម្ពុជា អាមេរិក​។​

​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​សរសើរ​សម្តេច ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ចំពោះ​ជោគជ័យ​នៃ​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ កាលពី​ថ្ងៃទី​៤ ខែមិថុនា កន្លងមក​៕


Tag:
 សម្តេច ហ៊ុន សែន
  លោក William A. Heidt
© រក្សាសិទ្ធិដោយ thmeythmey.com