កីឡាអន្តរជាតិ
អន្តរជាតិ
Crystal Palace តែងតាំងលោក Frank de Boer ជាអ្នកចាត់ការថ្មី
× Crystal Palace បានប្រកាសតែងតាំងអតីតគ្រូបង្វឹក Ajax និង Inter Milan លោក Frank de Boer ជាអ្នកចាត់ការទូទៅថ្មី ដើម្បីជំនូសលោក Sam Allardyce ដែលប្រកាសចូលនិវត្តន៍។
ក្រោយលោក Sam Allardyce លាលែងពីតំណែងជាអ្នកចាត់ការ Crystal Palace កាលពីចុងខែឧសភាកន្លងទៅ ក្រុមនៃក្របខណ្ឌ Premier League មួយនេះក៏ស្វែករកគ្រូថ្មីមកជំនួសផងដែរ។ ប្រធានក្លិបលោក Steve Parish បានសម្លឹងឃើញអតីតខ្សែការពារក្រុមជម្រើសជាតិហូឡង់ Frank de Boer ដែលនៅទំនេរពីការងារនោះ មុននឹងប្រកាសតែងតាំងផ្លូវនៅថ្ងៃចន្ទនេះ។
ក្នុងវ័យ៤៧ឆ្នាំអ្នកចាត់ការទូទៅសញ្ជាតិហូឡង់រូបនេះ ធ្លាប់ដឹកនាំក្រុម Ajax ៦រដូវកាល ពោលគឺចាប់ពីឆ្នាំ២០១០ ដល់២០១៦ និងជួយឲ្យក្រុមឈ្នះជើងឯកលីកកំពូលហូឡង់ Eredivisie ៤សម័យកាលផងដែរ។
ក្រោយជោគជ័យនៅហូឡង់ de Boer ត្រូវបានក្រុម Inter Milan តែងតាំងជាគ្រួបង្វឹក ប៉ុន្តែដឹកនាំបានតែ៨៥ថ្ងៃ ក្រុមក្នុងក្របខណ្ឌកំពូលអ៊ីតាលីនេះក៏បញ្ឈប់តំណែងលោកកាលពីខែវិច្ឆិកា ឆ្នាំ២០១៦៕
Tag:
បាល់ទាត់
Crystal Palace
Frank de Boer
© រក្សាសិទ្ធិដោយ thmeythmey.com