ជាតិ
រដ្ឋមន្ត្រី​អប់រំ ថា ការបង្កើត​សាកលវិទ្យាល័យ​តាម​ខេត្ត មិនសូវ​ផ្តល់​ប្រសិទ្ធភាព​ក្នុងការ​អប់រំ​ឡើយ​
15, Jul 2017 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយថា ការវិនិយោគ​បង្កើត​សាកលវិទ្យាល័យ​នៅតាម​ខេត្ត មិនសូវ​ផ្ដល់​ប្រសិទ្ធភាព​ក្នុងការ​អប់រំ​ឡើយ​។ លោក​ថា មូល​ហេតុដែល​មិនសូវមាន​ប្រសិទ្ធភាព​នេះ ព្រោះ​គ្រូបង្រៀន​ល្អៗ មាន​សមត្ថភាព​ខ្ពស់ ភាគច្រើន​មិន​ចង់ទៅ​បង្រៀន​តាម​ខេត្ត​នោះទេ​។ ចំណែក​សិស្ស​ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​ទុតិយ​ស​ភូមិ ក៏​មិន​ចង់​រៀន​នៅ​សាកលវិទ្យាល័យ​តាម​ខេត្ត​នេះដែរ ព្រោះ​ពេល​រៀន​ចប់​ពួកគេ ក៏​ពិបាក​រក​ការងារ​ធ្វើ​ជាង​រៀន​នៅ​ភ្នំពេញ ។​



​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើក​ទី​៤ ស្តីពី​ការអភិវឌ្ឍ​វិស័យ​អប់រំ​នៅ​កម្ពុជា កាល​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៧ នា​ទីស្តីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួង​អប់រំ បានបញ្ជាក់​ដូច្នេះ​ថា​៖

​សូម​ស្ដាប់​សំឡេង​៖




​សម្រាប់​ទិសដៅ​គោលនយោបាយ​លើ​ប្រព័ន្ធ​អប់រំ ឆ្នាំ​២០១៨-២០១៩ ក៏ដូចជា​ចក្ខុវិស័យ​រយៈពេល​វែង​នោះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​កំពុង​រៀបចំ​យុទ្ធសាស្ត្រ​អប់រំ ដោយ​កំណត់​យក​ទិសដៅ​អទិភាព​មួយចំនួន រួមមាន ការវិនិយោគ​លើ​សាលា​គរុកោសល្យ និង​ការរៀបចំ​ទីកន្លែង​ស្នាក់នៅ​សម្រាប់​គ្រូបង្រៀន​, ការ​បំប៉ន​គ្រូបង្រៀន , ការរៀបចំ​កន្លែង​បង្រៀន​បច្ចេកវិទ្យា និង​ភាសាបរទេស​, ការគ្រប់គ្រង​តាម​សាលារៀន និង​ការវិនិយោគ​លើ​វ​ស័​យ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ណា ដែល​ឈានមុខ​សម្រាប់​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស ដើម្បី​ឆ្លើយតប​គោលនយោបាយ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ជាដើម​៕


Tag:
 ហង់ ជួនណា​រ៉ុ​ន​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com