កីឡាអន្តរជាតិ
អន្តរជាតិ
Man Utd ឈ្នះ Man City ២-០ នាជំនួប Derby នៅទឹកដីអាមេរិក
×
ក្រុម Manchester United ដែលដឹកនាំដោយលោក Jose Mourinho បានយកឈ្នះ Manchester City ដែលដឹកនាំដោយលោក Pep Guardiola ក្នុងលទ្ធផល ២-០ នាការប្រកួតពាន International Champions Cup និងជាកាប្រកួតកំដៅសាច់ដុំ នៅទីក្រុង Houston សហរដ្ឋអាមេរិក នាថ្ងៃសុក្រ ទី២១ ខែកក្កដានេះ។
គ្រាប់បាល់ទាំងពីរគ្រាប់នាជំនួបរវាងក្រុមមកពីទីក្រុង Manchester ទាំងពីរ ធ្វើបានដោយខ្សែប្រយុទ្ធចំណូលថ្មីរបស់បិសាចក្រហម Romelu Lukaku ដែលរកគ្រាប់បញ្ចូលទី១គ្រាប់មុននៅនាទី ៣៧ ហើយ២នាទីក្រោយ ខ្សែប្រយុទ្ធអង់គ្លេស Marcus Rashford ជាអ្នកស៊ុតបាល់គ្រាប់ទី២។ ឈានចូលដល់វគ្គទី២ ក្រុមទាំពីរមិនមានគ្រាប់បាល់បញ្ចូលទីគ្នានោះទេ ចប់ការប្រកួត Manchester United ២-០ Manchester City។
សូមបញ្ជាក់ថា ការប្រកួតកំដៅសាច់ដុំដើម្បីត្រៀមបើករដូវកាលថ្មីរវាង Manchester United-Manchester Cityដែលជាជំនួប Manchester derby លើកដំបូងនៅក្រៅទឹកដីអង់គ្លេសនេះ ក៏ជាការប្រកួតសប្បុរសធម៌ផងដែរដើម្បីប្រមូលថវិការសម្រាប់ជនរងគ្រោះក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែក នាការប្រគុំតន្ត្រី Ariana Grande កាលពីថ្ងៃទី២២ ខែឧសភា កន្លែងទៅ ដែលសម្លាប់មនុស្ស២២នាក់ និងជាច្រើននាក់រងរបួស៕
Tag:
បាល់ទាត់
Manchester United
Manchester City
© រក្សាសិទ្ធិដោយ thmeythmey.com