ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វី​ទៅជា Beta-carotene? តើ​វា​មាន​ប្រយោជន៍​អ្វី​ខ្លះទៅ​?
21, Jul 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
Beta-carotene គឺជា​អង់​ទី​អុកស៊ីដ​ង់​ដ៏​ខ្លាំងក្លា​មួយ​ប្រភេទ ដែល​វា​ច្រើនតែ​ជា​សារធាតុ​ជួយ​បំពាក់​ពណ៌​ក្រហម ឬ​លឿង​ដល់​បន្លែ និង​ផ្លែឈើ​ភាគច្រើន​។ សារធាតុ​នេះ​ត្រូវបាន​គេ​រកឃើញ​ក្នុង​ឆ្នាំ ១៩៣១ ដោយ​អ្នកវិទ្យាសាស្ត្រ​ម្នាក់​ឈ្មោះថា H. Wachenroeder ដែល​យកចេញ​ពី​មឺ​ម​ការ៉ុត​។​



​នៅពេល​សារធាតុ​នេះ​ចូលដល់​ក្នុង​ខ្លួន​មនុស្ស​យើង Beta-carotene នឹង​បំ​លែង​ទៅជា​វីតាមីន A ដែលជា​ជីវជាតិ​ដ៏​សំខាន់​សម្រាប់​សុខភាព​ទៅវិញ​។ ដូច្នេះ​អ្នក​អាច​ញ៉ាំ​អាហារ​ទាំងឡាយណា​ដែលមាន​សារធាតុ Beta-carotene នេះ​ច្រើន​ទៅតាម​ចិត្ត​ចង់ ប៉ុន្តែ​អ្វីដែល​អ្នកនឹង​ទទួលបាន​គឺ​វា​នឹង​បំ​លែង​ទៅជា​វីតាមីន A ក្នុង​ចំនួន​មួយ​ដែល​រាងកាយ​ត្រូវការ​ប៉ុណ្ណោះ ដូច្នេះ​ចូរ​កុំ​ភ័យ​ថា​ក្រែង​លើស​វីតាមីន A ក្នុង​ខ្លួន​តាមរយៈ​ការ​ញ៉ាំ​អាហារ​ឲ្យ​អី​។​

​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Beta-carotene ក្រៅពី​ការ៉ុត​មានដូចជា​៖
•    ដំឡូងជ្វា​
•    បន្លែ​ពណ៌​បៃតង​
•    ស្ពៃក្តោប​
•    ប្រូ​ខូ​លី​
•    គ្រាប់សណ្តែក​ហរ​ឡាំង​តាវ​
•    ល្ពៅ​
•    ផ្លែ​ប៉េ​ស​
•    ល្ហុង​
•    ក្រូច​
•    ស្វាយ​
•    ម្ទេស​ប្លោក​
•    ខ្ទឹមបារាំង​

​ឥឡូវនេះ​អ្នក​បានដឹង​អំពី​ប្រភព​ដ៏​ល្អ​បំផុត​នៃ​សារធាតុ Beta-carotene ហើយ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​បញ្ចូល​វា​ទៅក្នុង​របប​អាហារ​រាល់ថ្ងៃ​ដែរ​។ ខាងក្រោម​នេះ​គឺជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ដែល​អ្នក​អាចនឹងទទួល​បាន​នៅពេល​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ Beta-carotene៖
•    ល្អ​ចំពោះ​សុខភាព​ភ្នែក​
•    ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​រឹងមាំ​
•    ជួយ​គ្រប់គ្រង​ការ​រលាក​ក្នុង​រាងកាយ​
•    ស្បែក​កាន់​តែមាន​សុខភាព​ល្អ និង​ក្មេង​ជា​វ័យ​
•    ជួយ​ការពារ​ប្រព័ន្ធ​ប្រដាប់បន្តពូជ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com