អត្ថបទពាណិជ្ជកម្ម
សាលារៀនវ៉េស្ទឡាញន៍ចូលរួមវិភាគទានបោះពុម្ពសៀវភៅអាជីពកំណាព្យដែលជិតបាត់បង់
× ដោយសង្កេត និងយល់ឃើញថា អាជីពកំណាព្យខ្មែរកំពុងឈានទៅរកការបាត់បង់ពីទីផ្សារនៃប្រទេសកម្ពុជានោះ សារព័ត៌មានអេឡិចត្រូនិកថ្មីៗបានចំណាយពេលជាង១ឆ្នាំដើម្បីផលិតសៀវភៅកំណាព្យដែលមានចំណងជើងថា៖«កម្ពុជា និងសម័យកាល Digital»។ សៀវភៅនេះដែលមានកម្រាសប្រមាណជា១៦០ទំព័រ នឹងត្រូវចេញផ្សាយនៅខែសីហាខាងមុនេះ។
តាមរយៈកំណាព្យនេះ អ្នកអានអាចទទួលបានព័ត៌មានវប្បធម៌ សេដ្ឋកិច្ច នយោបាយ បច្ចេកវិទ្យាព័ត៌មាន សង្គម។ល។ និយាយជារួម អានសៀវភៅមួយក្បាននេះ អនុញ្ញាតឲ្យអ្នកអានអាចយល់ដឹងពីជីវិតពិតរបស់កម្ពុជាក្នុងសម័យថ្មីៗនេះ។ ឬអាចនិយាយម្យ៉ាងទៀតបានថា អានកំណាព្យដើម្បីទទួលព័ត៌មាន។
អត្ថបទភាគច្រើននិយាយពីជីវិតបច្ចុប្បន្នភាពនៃប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជា។
តំណាងសារព័ត៌មានថ្មីៗបញ្ជាក់ថា មូលហេតុដែលនាំឲ្យស្ថាប័នរបស់ខ្លួនផលិតសៀវភៅមួយក្បាលនេះឡើង ព្រោះ អាជីពកំណាព្យសឹងតែបាត់ខ្លួនពីទីផ្សារនៃប្រទេសកម្ពុជាទៅហើយ។ ឥឡូវនេះ បើចេះអាជីពកំណាព្យ តើទៅរកការងារធ្វើនៅឯងណា? កំណាព្យ មិនត្រឹមតែជាអាជីពមួយប៉ុណ្ណោះទេ។ តែកំណាព្យជាផ្នែកមួយនៃអក្សសាស្ត្រ ជាផ្នែកមួយនៃសិល្បៈ និងជាផ្នែកមួយនៃមនោគមន៍វិជ្ជាដ៏ស៊ីជម្រៅ។
មិនត្រឹមតែប៉ុណ្ណោះ កំណាព្យអាចដើរតួនាទីជាឧបករណ៍បម្រើសេវាទីផ្សារ និងលក់ក៏បានដែរ។ ចូលរួមថែរក្សា ការពារកំណាព្យកុំឲ្យបាត់បង់ មានន័យថា ចូលរួមថែរក្សាវប្បធម៌ខ្មែរ។ សូមបញ្ជាក់ថា សាលារៀនវ៉េស្ហឡាញន៍ គឺជាអ្នកឧបត្ថម្ភមួយក្នុងចំណោមអ្នកឧបត្ថម្ភដទៃទៀតដែលធ្វើឲ្យសៀវភៅអាជីពកំណាព្យនេះលេចចេញជារូបរៀងឡើង៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com