ជាតិ
បាក់​ឌុប​៖ មុខវិជ្ជា​ជម្រើស​ឆ្នាំនេះ គឺ ប្រវត្តិវិទ្យា និង ផែនដី​-​បរិស្ថានវិទ្យា​
21, Jul 2017 , 10:19 pm        
រូបភាព
បាក់ឌុប រូបភាពពី ACU
បាក់ឌុប រូបភាពពី ACU
​ភ្នំពេញ​៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​បែងចែក​វិញ្ញាសា​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ ២០១៧​នេះ មាន​ចំនួន ២ មុខវិជ្ជា គឺ ប្រវត្តិវិទ្យា និង​ផែនដី​-​បរិស្ថានវិទ្យា​។



​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​ថ្ងៃទី ២១ កក្កដា​នេះ វិញ្ញាសា​ប្រឡង​នៃ​មុខវិជ្ជា​ជម្រើស សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) មាន​ចំនួន  ២ មុខវិជ្ជា គឺ ប្រវត្តិវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ និង​ផែនដី​-​បរិស្ថានវិទ្យា សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​។



​ជាមួយគ្នានេះ វិញ្ញាសា​ប្រឡង សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ មានដូចជា គណិតវិទ្យា អក្សរសាស្ត្រ​ខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ភាសាបរទេស និង​ប្រវត្តិវិទ្យា​។ ចំណែកឯ ថ្នាក់​វិទ្យាសាស្ត្រ​សង្គម មានដូចជា គណិតវិទ្យា អក្សរសាស្ត្រ​ខ្មែរ សីលធម៌​-​ពលរដ្ឋ​វិជ្ជា ភូមិវិទ្យា ប្រវត្តិវិទ្យា ភាសាបរទេស និង​ផែនដី​-​បរិស្ថានវិទ្យា​។​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​ឆ្នាំ​សិក្សា​២០១៦-២០១៧ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២១ សីហា​ខាងមុខនេះ​។ សម័យ​ប្រឡង​ឆ្នាំ​២០១៧​នេះ មាន​បេក្ខជន​សរុប​ចំនួន ១០៣ ១១២ នាក់ ទាំង​ថ្នាក់​វិទ្យាសាស្ត្រ និង​វិទ្យាសាស្ត្រ​សង្គម ដោយ​ចែកចេញជា ១៧៨ មណ្ឌល និង​បន្ទប់​ប្រឡង​ចំនួន ៤១៥៥ បន្ទប់ នៅ​ទូទាំង​២៥​រាជធានី​-​ខេត្ត​៕
 

Tag:
 បាក់​ឌុប​
© រក្សាសិទ្ធិដោយ thmeythmey.com