រថយន្ត
Microsoft សហការ​ជាមួយ Baidu ដើម្បី​ពង្រីក​បច្ចេកវិទ្យា​លើ​រថយន្ត​ស្វ័យប្រវត្តិ​
24, Jul 2017 , 8:19 pm        
រូបភាព
ដោយ: ធីតា
​ក្រុមហ៊ុន​បច្ចេកវិទ្យា Microsoft និង​ក្រុមហ៊ុន Baidu ដែល​គេ​ហៅ​ជាទូទៅ​ថា «Goolge ចិន​» កាលពីពេល​ថ្មីៗ​កន្លងមកនេះ បា ន​ប្រកាស​ពី​កិច្ចសហប្រតិបត្តិការ​រ​បស់​ខ្លួន​លើ​ការពង្រីក​បច្ចេកវិទ្យា​សម្រាប់​រថយន្ត​ដែល​បើកបរ​ដោយ​ស្វ័យប្រវត្តិ​នៅក្នុង​ប្រ ទេស​ចិន​។​



Azure គឺជា​កម្មវិធី Cloud Computing ដែល Microsoft នឹង​បំពាក់​ដល់​ក្រុមហ៊ុន​រុករក​ចិន Baidu សម្រាប់​ការគ្រប់គ្រង និង​ប្រតិបត្តិ​ទិ​ន្និ​ន័យ​នៅ​កន្លែង​រួមមួយ​។ តាម​គម្រោង​នៃ​កិច្ចសហប្រតិបត្តិការ Microsoft ត្រូវ​ប្រតិបត្តិការ​ផ្ទាល់​ជាមួយ​កម្មវិធី «Apollo» ដែល​ដាក់​ដាក់​ដំណើរ​ដោយ Baidu កាលពី​ខែមេសា​កន្លងមក​។​

​ក្រុមហ៊ុន Baidu បានដាក់​ដំណើរការ​កម្មវិធី «Apollo» ដើម្បី​ឆ្លើយ​នឹង​តម្រូវការ​របស់​ឧស្ស​ហ​កម្ម​រថយន្ត​ធំ ជាពិសេស​លើ​ដំណើរ​គ្រប់គ្រង​ប្រភេទ​រថយន្ត​ស្វ័យ​ប្រ​វ​តិ្ត​។ មុន​មាន​ទំនាក់ទំនង​ជាមួយ Microsoft សេវាកម្ម​គ្រប់គ្រង​ប្រព័ន្ធ​រថយន្ត​ស្វ័យប្រវត្តិ​របស់​ក្រុម Search ចិន Baidu ទទួលបាន​កិច្ចសហប្រតិបត្តិការ​ពី​សំណាក់​ក្រុមហ៊ុន​ជាង​៥០​ទៅហើយ ដែល​ក្នុងនោះ​មាន Ford, Bosch, Continental, Nvidia និង Intel ជាដើម​។​

​ជំហាន​នៃ​កិច្ចសហប្រតិបត្តិការ​ជាមួយ Microsoft នឹងធ្វើ​ឲ្យ Baidu កាន់តែ​បោះជំហាន​ទៅមុខ​ក្នុងការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ធំៗ​លើ​ពិភពលោក លើ​ដំណើរការ​គ្រប់គ្រង​រថ​យន្ត​ដែល​គ្មាន​មនុស្ស​បើក ដែល​បានដាក់​ដំណើរការ​សាកល្បង​នៅក្នុង​ប្រទេស​ចិន​ជា​លើកដំបូង កាលពី​ឆ្នាំ​២០១៥ មក​។​

​ជំហាន​ដំបូង ក្រុមហ៊ុន​ទាំងពីរ​នឹង​ផ្តោតទៅលើ​រថយន្ត​ស្វ័យប្រវត្តិ​នៅក្នុង​ទឹកដី​ចិន មុននឹង​ពង្រីក​បន្តទៅ​កាន់​ទីផ្សារ​ពិភពលោក​។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ លោក Kevin Dallas អនុប្រធាន​ក្រុមហ៊ុន Microsoft បាន​មើលឃើញ​ពី​សក្តានុពល​ខ្ពស់​នាពេល​អនាគត​ចំពោះ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ដៃគូ​ចិន​របស់ខ្លួន​៕


© រក្សាសិទ្ធិដោយ thmeythmey.com